រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៤៨៦ករណី ខណ:ករណីស្លាប់ចំនួន ១២នាក់

សេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៤៨៦ករណី ខណ:មានករណីជាសះស្បើយចំនួន ៧១៧ករណី និងករណីស្លាប់ចំនួន ១២នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១១៩នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៨៣,៣៨៤នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៧៧,៧៥៤ នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៦១៤នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល