[វីដេអូ] # Ep.36 របៀបហាត់ប្រាណសាមញ្ញៗដែលជួយឲ្យការគេងបានលក់ស្រួល

លំហាត់ប្រាណមិនត្រឹមតែជួយទៅដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយទៅដល់ការគេងឲ្យលក់ស្រួលបានលឿនបង្កើនគុណភាពនៃដំណេក និងជួយឲ្យអារម្មណ៏បានស្រស់ស្រាយបានផងដែរ។

 
[វីដេអូ] # Ep.36 របៀបហាត់ប្រាណសាមញ្ញៗដែលជួយឲ្យការគេងបានលក់ស្រួល

ជាការពិតណាស់គុណភាពនៃការគេងក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងគុណភាព​នៃជីវិតកាន់តែប្រសើរ។

ប៉ុន្តែហេតុអ្វីបានជាការលំហាត់ប្រាណមានឥទ្ធិពលលើការគេង? ពីព្រោះតែលំហាត់ប្រាណអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ បំបាត់ភាពតានតឹង និងជួយទៅដល់សុខភាពកាន់តែប្រសើរ។

ដូចនេះយើងសូមណែលនាំអំពីរបៀបហាត់ប្រាណសាមញ្ញៗដែលជួយឲ្យគេងបានលក់ស្រួលទាំងនេះមានដូចជា:

. កាធ្វើចលនាក

ការធ្វើចលនាក ជួយបំបាត់ភាពតានតឹងនៅក្នុងខួរក្បាល កនិងស្មារបស់អ្នក។ សូមព្យាយាម លើចលនាកដោយរក្សាឥរិយាបថ និងមើលទៅលើស្ថានភាពរាងកាយនិងសុខភាពឲ្យបានត្រឹមត្រូវនៅពេលធ្វើលំហាត់ប្រាណនេះ ។

. ការលុតជង្គង់

ការលុតជង្គង់ចុះអាចជួយបន្ធូរសាច់ដុំដែលនៅខាងក្រោយនិងស្មារបស់អ្នក​ហើយអាចជួយកាត់បន្ថយការឈឺចាប់បានផងដែរ។

. Child’s Pose

Child’s Pose គឺស្រដៀងនឹងការជង្គង់លុតជង្គង់ដែរ ប៉ុន្តែវាមានលក្ខណ:ធូរស្រាលជាងនៅពេលហាត់ ។ វាល្អសម្រាប់ដកដង្ហើម ការសម្រាករាងកាយរបស់អ្នកនិងជួយកាត់បន្ថយភាពតានតឹង ។ ម្យ៉ាងវិញទៀតវាក៏ជួយបំបាត់ការឈឺចាប់នៅនឹងខ្នង ស្មានិងករបស់អ្នកផងដែរ។

. ការអង្គុយពត់ទៅមុខ

ការអង្គុយពត់ទៅមុខនេះគឺអាចជួយដ៏ការបន្ធូរឆ្អឹងខ្នង ស្មានិងសរសៃពួរ។ បន្ថែមពីនេះក៏ជួយផ្នែកខាងក្រោមនៃខ្នងរបស់អ្នកផងដែរ។

៥. ការដាក់ជើងឡើងលើ

ការធ្វើរបៀបនេះគឺជួយបកាត់បន្ថយភាពតានតឹង ធ្វើឲ្យមានអារម្មណ៍ធូរស្រាលនៅខាងក្រោយស្មានិងករបស់អ្នកខណៈពេលដែលលើកឡើងទៅលើ ។

ការដាក់ជើងផ្គុំបញ្ជូលគ្នា

នៅពេលដែលអ្នកដាក់ជើងផ្គុំបញ្ជូលគ្នា ហើយបើកត្រគាកអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយអាចជួយបន្ធូរភាពតានតឹងសាច់ដុំនៅនឹងត្រគាកនិងក្រលៀន។ម្យ៉ាងវិញទៀតវាគឺជាវិធីដ៏ល្អចំពោះអ្នកដែលចំណាយពេលអង្គុយពេញមួយថ្ងៃ៕

ប្រភព:healthline ដោយ: ជា បញ្ញា