សារអប់រំខ្លី៖ ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីដ១៩ (COVID19) ដោយវិធីដ៏សាមញ្ញ
ស្របពេលដែលកូវីដ១៩ កំពុងរាតត្បាតលើសាកលលោក និងតួលេខអ្នកឆ្លងនៅកម្ពុជាកំពុងកើតឡើងជាបន្តបន្ទាប់ ដែលគិតរហូតមកទល់ពេលនេះមានចំនួន៨៧ករណីហើយនោះ ថ្ងៃនេះយើងសូមលើកយកគន្លឹះអប់រំខ្លីៗអំពីការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញ ដែលចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកជូនលោកអ្នកដូចខាងក្រោម៖
១ លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និង ទឹកស្អាត ឬ ទឹកអាល់កុលលាងដៃ ឬ អាល់កុលហ្សែល
២ នៅពេកក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និង ច្រមុះដោយប្រើកែងដៃ ឬ ក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។មិនមែនប្រើបាតដៃខ្ទប់មាត់ និង ច្រមុះ។
៣ ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬ មាត់
៤ កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្តុំ។
៥ ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកជម្ងឺផ្លូវដង្ហើម ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឬ ផ្តាសាយ
៦ សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃអោយបានញឹកញាប់
- សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ៖ 115 ឥតគិតថ្លៃ
ប្រភព៖ ក្រសួងសុខាភិបាល ដោយ៖ ជា បញ្ញា