កូវីដ១៩ (COVID-19) ធ្វើឱ្យការនាំចេញស្មាតហ្វូនទូទាំងពិភពលោកធ្លាក់ចុះខ្លាំងបំផុត

ក្រុមហ៊ុន Apple បានប្រកាសកាលពីពាក់កណ្តាលខែកុម្ភៈថា ខ្លួននឹងមិនអាចលក់បានតាមការរំពឹងទុកឡើយក្នុងត្រីមាសខែមីនាដោយសារតែការផ្ទុះរីករាលដាលនៃវីរុសកូវីដនេះ ហើយខ្លួនដឹងដែរថាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទៃទៀតនឹងប៉ះពាល់ដោយសារបញ្ហាសេដ្ឋពិភពលោកផងដែរ។

 
កូវីដ១៩ (COVID-19) ធ្វើឱ្យការនាំចេញស្មាតហ្វូនទូទាំងពិភពលោកធ្លាក់ចុះខ្លាំងបំផុត
កូវីដ១៩ (COVID-19) ធ្វើឱ្យការនាំចេញស្មាតហ្វូនទូទាំងពិភពលោកធ្លាក់ចុះខ្លាំងបំផុត

ក្រុមហ៊ុន Apple បានលើកឡើងទៀតថា“ឥឡូវនេះយើងមានរបាយការណ៍វិភាគអំពីចំនួនជាក់លាក់សម្រាប់ចំនួនទូរស័ព្ទស្មាតហ្វូនដែលបានធ្លាក់ចុះកាលពីខែមុនហើយ“។

 

យោងតាមរបាយការណ៍​ថ្មី​ដែល​បាន​មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics បាន​​ឲ្យ​ដឹង​ថាកាលពីខែ​កុម្ភៈ​​ ចំនួន​លក់​ស្មាតហ្វូន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មានពីមុនមក ដោយ​សារការរាតត្បាតជាសាកលនៃវីរុសកូវីដ​១៩។

 

ទិន្នន័យនេះបានបញ្ជាក់ថា ការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់ពិភពលោកបានធ្លាក់ចុះមកត្រឹម​ ៦១,៨ លាន​គ្រឿង ពោលគឺ ការលក់ធ្លាក់​ចុះ ៣៨% ​បើ​ធៀប​នឹង​​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ដែល​លក់​បាន​ ៩៩,២ លាន​គ្រឿង។

ជា​មួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ ដែល​កូវីដ​១៩​បន្ត​រីក​រាល​ដាល​នៅ​លើ​សកលលោក ​អាច​ឲ្យ​គេ​រំពឹង​បាន​ថា​ខែ​មីនា នឹង​ជា​ខែ​អាក្រក់​មួយ​ទៀត​​ក្នុង​​​ប្រវត្តិសាស្ត្រ​ទីផ្សារ​ស្មាតហ្វូន៕​​​​

ប្រភព​៖ 9to5mac ប្រែសម្រួល៖ជា បញ្ញា