[វីដេអូ] # Ep.66 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ផ្លែម្រះ

ផ្លែម្រះគឺជារុក្ខជាតិវល្លដែលមានរសជាតិល្វីង។បន្ថែមពីនេះផ្លែម្រះក៏ជាបន្លែដ៏ពេញនិយមជាប្រភេទរុក្ខជាតិសំរាប់ធ្វើជាម្ហូបនៅអាស៊ី។ ដូចជាយើងសូមចែករំលែកនូវអត្ថប្រយោជន៍ទាំង 5យ៉ាងរបស់ផ្លែម្រះមានដូចជា៖

 
[វីដេអូ] # Ep.66 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ផ្លែម្រះ

១ សំបូរសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន

សារធាតុចិញ្ចឹមដែលមានក្នុងផ្លែម្រះមានជាច្រើនមានដូចជា  ជាតិហ្វាយប៊ឺ វីតាមីន A C សារធាតុ Folate​ ប៉ូតាស្យូម​​ ស័ង្កសី និងជាតិដែក។ វីតាមីន C ដែលមាននៅក្នុងផ្លែម្រះចូលរួមយ៉ាងសំខាន់ក្នុងការការពារជំងឺផ្សេងៗ និងជួយព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ។ ចំណែកឯវិតាមីន A វិញជួយកាត់បន្ថយការរលាយជាតិខ្លាញ់ និងជួយទៅដល់សុខភាពស្បែក និងភ្នែក។ បន្ថែមពីនេះផ្លែម្រះមានផ្ទុកនូវសមាសធាតុសំខាន់ៗជាច្រើនទៀតដែលមានឥទ្ធិពលជួយជួសជុលកោសិការដែលខូចខាតថែមទៀតផង។

២ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម

ផ្លែម្រះជួយព្យាបាលជំងឺទឹកនោមផ្អែមដោយការបញ្ចុះកម្រិតជាតិស្ករ និងធ្វើឲ្យប្រសើរឡើងនូវការ គ្រប់គ្រងជាតិស្ករក្នុងឈាមរយ:ពេលវែង។

 ៣ ជួយប្រឆាំងជំងឺមហារីក                                             

ការស្រាវជ្រាវមួយបានបង្ហាញថាផ្លែម្រះគឺមានសមាសធាតុជាក់លាក់ដែលមានលក្ខណ:ប្រឆាំងនឹងជំងឺមហារីក និងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺក្រពះ ពោះវៀនធំ សួត និងកោសិកាមហារីកសុដន់។ ដោយសារតែរសជាតិល្វីងរបស់ផ្លែម្រះមានឥទ្ធិពល ទើបធ្វើឲ្យផ្លែម្រះក្លាយជាបន្លែដែលជួយក្នុងការទប់ស្កាត់កុំឲ្យមានការវិវត្តនៃជំងឺមហារីក ហេតុនេះហើយទើបផ្លែម្រះជាបន្លែដែលមានប្រយោជន៍ធ្វើជាម្ហូបអាហារសំរាប់ការទទួលទានជាប្រចាំថ្ងៃ។

៤ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល

ផ្លែម្រះជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលខ្ពស់ ដែលអាចបណ្តាលឲ្យខ្លាញ់កើនឡើងនៅក្នុងសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។

៥ ជួយសម្រកទម្ងន់

រសជាតិល្វីងរបស់ផ្លែម្រះជាអាហារជួយសម្រកទំងន់ដ៏មានប្រសិទ្ធភាព ព្រោះតែម្រះមានការឡូរីទាបតែមានជាតិសសៃខ្ពស់។ ជាតិសរសៃឆ្លងកាត់តាមបំពង់រំលាយអាហាររបស់អ្នកយឺតៗដោយជួយឱ្យអ្នកឆ្អែតបានយូរនិងកាត់បន្ថយឃ្លានអាហារ៕

ប្រភព៖​ healthline  ដោយ៖ បញ្ញា