[វីដេអូ] # Ep.70 គន្លឹះ ៥ យ៉ាងដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ
ការថែរក្សាស្បែក និងរបៀបរស់នៅដែលមានសុខភាពល្អអាចជួយពន្យារភាពចាស់តាមបែបធម្មជាតិ និងការពារបញ្ហាស្បែកផ្សេងៗ។ បន្ថែមពីនេះការថែរក្សាស្បែកឲ្យមានសុខភាពល្អគឹពិតជាមានសារ:សំខាន់ណាស់ដើម្បីជួយបង្កើនភាពសភឺ្លថ្លា និងអាចការពារពីការឆ្លងមេរោគផ្សេងៗ។
ដូចនេះយើងសូមចែករំលែកនូវគន្លឹះថែរក្សាស្បែកឲ្យមានសុខភាពល្អមានដូចជា
១ ការពារពីពន្លឺព្រះអាទិត្យ
ការការពារស្បែកពីពន្លឺព្រះអាទិត្យគឺជារឿងមួយសំខាន់បំផុតដើម្បីកុំឲ្យស្បែកងាយនឹងស្ងួត ស្រអាប់ មានស្នាមជ្រួញ ឆាប់ចាស់មុនអាយុ និងបញ្ហាស្បែកផ្សេងទៀតក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ជម្រើសដ៏ល្អអ្នកគួរប្រើប្រាស់ផលិតផលការពារកំដៅថ្ងៃ ដែលមានកម្រិត SPF យ៉ាងតិច ១៥។ អ្នកគួរលាបឡេការពារកំដៅថ្ងៃនៅពេលចេញទៅក្រៅ ពេលហែលទឹក ឬនៅពេលបែកញើស។ បន្ថែមពីនេះអ្នកគួរស្លៀកពាក់ជិតៗ ហើយនៅក្នុងម្លប់ព្រោះថាចន្លោះពីម៉ោង 10 ព្រឹកដល់ម៉ោង 4 រសៀល កាំរស្មីព្រះអាទិត្យអាចជះមកខ្លាំង។
២ កុំជក់បារី
ការជក់បារីធ្វើឱ្យស្បែករបស់អ្នកមើលទៅចាស់ជាងវ័យ និងឆាប់មានស្មាមជ្រីវជ្រួញ។ ការជក់បារីធ្វើឱ្យសរសៃឈាមតូចៗនៅស្រទាប់ខាងក្រៅនៃស្បែក ដែលធ្វើអោយលំហូរឈាមថយចុះ និងធ្វើឱ្យស្បែកស្លេកស្លាំង បាត់បង់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដែលមានសារៈសំខាន់ចំពោះសុខភាព។ ការជក់បារីក៏អាចបំផ្លាញកូឡាជែន ដែលជាសរសៃដែលផ្តល់ភាពរឹងមាំ និងភាពយឺតនៃស្បែក។ លើសពីនេះទៅទៀត ការជក់បារីក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។
៣ ញ៉ាំអាហារដែលមានសុខភាពល្អ
របបអាហារក៏ជួយឲ្យមានសុខភាពល្អអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ក្មេងជាងវ័យ។ អ្នកគួរញុំាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ឲ្យបានច្រើន។ បន្ថែមពីនេះការទទួលទានទឹកឲ្យបានច្រើនក៍អាចជួយឲ្យស្បែកមានសំណើមមានសុខភាពល្អបានផងដែរ។
៤ គ្រប់គ្រងភាពតានតឹង
ភាពតានតឹងដែលមិនអាចគ្រប់គ្រងបានអាចធ្វើឱ្យប៉ះពាល់ទៅសុខភាព និងស្បែករបស់អ្នកកាន់តែមានស្មាមជ្រីវជ្រួញ ស្លេកស្លាំង ខ្មៅស្រអាប់ បង្កឱ្យកើតមុន និងបញ្ហាស្បែកផ្សេងៗទៀត។ ដូចនេះអ្នកគួរគ្រប់គ្រង Stress ដោយការបន្ថូរអារម្មណ៍ ញុំា និងគេងឲ្យបានគ្រប់គ្រាន់និងព្យាយាមប្រឹក្សាជាមួយអ្នកដែលអាចជួយដោះស្រាយបញ្ហាបាន។
៥ ពិនិត្យស្បែក
ការពិនិត្យស្បែកដោយខ្លួនឯងអាចជួយឱ្យអ្នករកឃើញអំពីបញ្ហាផ្សេងៗដែលមាននៅលើស្បែក។ ប្រសិនបើអ្នកសម្គាល់ឃើញកន្លែងណាដែលខុសពីកន្លែងផ្សេងទៀត ឬ ប្រែប្រួល រមាស់ ឬហូរឈាម សូមធ្វើការណាត់ជួបគ្រូពេទ្យជំនាញខាងសើស្បែកជាបន្ទាន់៕