[វីដេអូ] # Ep.29 អាហារ ៦មុខដែលល្អសម្រាប់ភ្នែក
ការរក្សាតុល្យភាពទៅលើរបបអាហារដែលមានសុខភាពល្អដែលអ្នកទទួលទានជាប្រចាំគឺអាចជួយទៅដល់ការថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អហើយអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកបានផងដែរ។
បញ្ហាភ្នែកអាចត្រូវជៀសវាងបានប្រសិនបើអ្នកបរិភោគបញ្ជូលអាហារដែលមានសារធាតុទាំងនេះមានដូចជា វីតាមីន សារធាតុចិញ្ចឹម និងជាតិរ៉ែ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
ដូចនេះយើងសូមណែនាំអំពីអាហារទាំងនេះដែលជួយទៅដល់ភ្នែកមានដូចជា:
១. ត្រី
ត្រីគឺជាអាហារដ៏ល្អសម្រាប់សុខភាពភ្នែកពីព្រោះតែត្រីផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។ អាស៊ីតខ្លាញ់អូមេហ្គា ៣ អាចរួមចំណែកដល់ការជួយឲ្យប្រសើរឡើងនូវចក្ខុ និងសុខភាពរបស់រេទីនដែលជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក។ ម្យ៉ាងវិញទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចជួយការពារភ្នែកពីការស្ងួតភ្នែកផងដែរ។
ដូចនេះអ្នកគួរញុំាត្រីឲ្យបាន ២ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានសុខភាពភ្នែកល្អ។
២. ស៊ុត
ស៊ុតក៏ជាអាហារដ៏ល្អមួយសម្រាប់បរិភោគជួយដល់សុខភាពភ្នែកផងដែរ។ ផ្នែកព័ណ៌លឿងរបស់ស៊ុតផ្ទុកទៅដោយជាតិវីតាមីន A ជាតិស័ង្កសី ដែលជាសារធាតុពណ៌ដ៏មានសារៈសំខាន់ចំពោះសុខភាពភ្នែក។ វីតាមីន A ការពារកែវភ្នែក។ជាតិស័ង្កសីរួមចំណែកទៅដល់សុខភាពរបស់រីទីនហើយក៏ជួយឱ្យភ្នែកមើលឃើញនៅពេលយប់ផងដែរ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិផ្ទុកទៅដោយវីតាមីន E ជាតិរ៉ែ ជាតិដែក និងវីតាមីន B ដែលជួយឲ្យសុខភាពភ្នែក។ការញុំាវីតាមីន E អាចជួយការពារការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុក៏ដូចជាជំងឺភ្នែកឡើងបាយ។គ្រាប់ធុញ្ញជាតិមានដូចជា៖ គ្រាប់ល្ពៅ គ្រាប់ផ្លែកៅឡាក់ គ្រាប់សណ្តែក និងគ្រាប់ធុញ្ញជាតិផ្សេងៗទៀត ។
៤. ទឹកដោះគោ
ទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម វីតាមីន A ជាតិស័ង្កសី ជាតិរ៉ែ និងសារធាតុអាស៊ីតហ្វូលិក (Folic Acid) ជាច្រើនដ៏ទៃទៀតដែលជួយទៅដល់ភ្នែក។
៥. បន្លែពណ៌បៃតង
បន្លែពណ៌បៃតង សំបូរទៅដោយវីតាមីន A C E និងសារធាតុខនិជ។ ជាពិសេសម្ទេសផ្តល់នូវវីតាមីន C ច្រើនបំផុតក្នុងមួយកាឡូរី។ ម្ទេសល្អសំរាប់សសៃឈាមក្នុងភ្នែកហើយអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ។ពណ៌របស់ម្ទេសមានផ្ទុកទៅដោយវីតាមីន A និង E។វីតាមីនជួយកាត់បន្ថយកាត់បន្ថយនៃជំងឺភ្នែករយ:ពេលវែង និងជំងឺភ្នែកឡើងបាយ។
៦. ផ្លែឈឺ ឬបន្លែពណ៌ទឹកក្រូច
ផ្លែឈឺ ឬបន្លែដែលមានពណ៌ទឹកក្រូចមានដូចជា ដំឡូងជ្វា ការ៉ុត ល្ពៅ ស្វាយទុំ ជាដើមមានបរិមាណបេតាការូទីនខ្ពស់ដែលជាទម្រង់នៃវីតាមីន A ដែលអាចជួយដល់សមត្ថភាពភ្នែកឲ្យមើលឃើញច្បាស់នៅពេលយប់ងងឹត៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: webmd ដោយ: ជា បញ្ញា