CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.39 ប្រធានបទ៖ ជំងឺគ្រុនពោះវៀន
ជំងឺគ្រុនពោះវៀន ជាប្រភេទជំងឺបង្កឡើងដោយបាក់តេរី មានឈ្មោះថា Salmonella Typhi ឆ្លងតាមរយ:ការញ៉ាំអាហារឬផឹកទឹកមិនស្អាត ការទទួលទានអាហារគ្មានអនាម័យ
ការប៉ះពាល់ជាមួយមេរោគគ្រុនពោះវៀនដែលមាននៅកន្លែងមិនស្អាត និងក្នុងបរិយាកាសជុំវិញខ្លួនដែលមានជាតិពុល ។
ជំងឺគ្រុនពោះវៀនមានរោគសញ្ញាច្រើននឹងវិវត្តម្ដងបន្តិចៗ ពី១-៣សប្ដាហ៍បន្ទាប់ពីឆ្លងមេរោគ។ ហើយ ដំណាក់កាលវិវត្តជាជំងឺគ្រុនពោះវៀនមានដូចជា៖
*ដំណាក់កាលដំបូង៖ ក្នុងដំណាក់កាលនេះ អ្នកមានជំងឺអាចលេចចេញរោគសញ្ញាគ្រុនក្ដៅចាប់ផ្ដើមពីតិចៗ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយអាចកើនកំដៅរហូតដល់៤០,៥ អង្សារសេគួរផ្សំជាមួយ អាការៈដូចជា៖
- ឈឺក្បាល
- ខ្សោយ កម្លាំង
- ឈឺសាច់ដុំ
- បែក ញើស
- ក្អកស្ងួត
- មិនឃ្លានអាហារនិងស្រកទម្ងន់
- ឈឺពោះ
- រាកឬទល់លាមក
- ឡើងរមាស់
- ហើមពោះខ្លាំង។
លើសពីនេះអាចមានផលវិបាកផ្សេងៗ ជាញឹកញាប់ ។ ចំពោះ អ្នកខ្លះមាន ជំងឺនេះ រោគសញ្ញាអាចនឹង កើតឡើងវិញនៅ២សប្តាហ៍បន្ទាប់ពីអាការៈជំងឺបានធូរស្រាល។
ដើម្បីការពារជំងឺគ្រុនពោះវៀន ត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចជា៖
• ចាក់វ៉ាក់សាំង
• ការចេះធ្វើអនាម័យ
• ការញុំាអាហារដែលស្អាតឆ្អិន មានជីវជាតិ
• កុំសូវញុំាអាហារឆៅច្រើនពេក។
សូមទស្សនាខាងវីដេអូខាងក្រោម៖