CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.40 ប្រធានបទ៖ការថែរក្សាសម្រស់អំឡុងពេលមានផ្ទៃពោះ

ពេលមានផ្ទៃពោះស្ត្រីភាគច្រើនរមែងមានការប្រែប្រួលរូបរាងជាពិសេស គឺបញ្ហា ស្បែកមក ពីការផ្លាស់ ប្តូរអ័រម៉ូន ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.40 ប្រធានបទ៖ការថែរក្សាសម្រស់អំឡុងពេលមានផ្ទៃពោះ

ការប្រែប្រួលអ័រម៉ូននេះអាចបណ្តាលឲ្យស្បែកកើតមានបញ្ហាជាច្រើន ដូចជាកើតមុនស្បែក ស្ងួតស្បែក ឡើងខ្លាញ់ មានស្នាម ជាំ ឬខ្មៅជាដើម ។ ប៉ុន្តែក៏នៅមានស្ត្រីមួយចំនួនតូចដែលអាចរក្សាសម្រស់របស់ខ្លួនឱ្យនៅស្អាតឋិតថេរក្នុងអំឡុងពេល មានផ្ទៃពោះ។ ដំណោះស្រាយសម្រាប់ស្ត្រី ដែលមានផ្ទៃពោះហើយប្រឈមទៅនឹងបញ្ហាស្បែកខ្លាំង ដូចជា ៖

- បញ្ហាកើតមុន៖ ការមានផ្ទៃពោះក៏អាចបណ្តាលឲ្យកើតមុនផងដែរជាពិសេសមុនដែលកើតមានស្រាប់ អាចប្រែទៅជារីករាលដាលធំជាងមុន។

- មុខឡើងជាំ៖បញ្ហានេះច្រើនតែជួបប្រទះចំពោះស្ត្រីដែលធ្លាប់សម្រាលកូនច្រើនឬកូនទីពីរចំពោះកូន ដំបូងបញ្ហាជាំមុខកម្រនឹងឃើញកើតមានណាស់ ។

- ករណីស្បែកស្ងួត៖ ពេលមានផ្ទៃពោះស្ត្រីត្រូវបានហាមមិនឲ្យលាបឡេអ្វីទាំងអស់តែក៏មានគ្រូពេទ្យ មួយចំនួនទៀតនិយាយថាវាមិនមានផលប៉ះពាល់អ្វីទេគ្រាន់តែលាបឡេធម្មតានៅលើស្បែកនោះ។ដូច្នេះនៅពេលដែលមានបញ្ហាស្បែកស្ងួតកើតឡើងស្ត្រីមានផ្ទៃពោះអាចប្រើឡេការពារបានជាធម្មតា តែ មិនមែនជាឡេលាយអ្វី ឬជាឡេកែច្នៃនោះទេ។

- ស្បែកឡើងខ្លាញ់ ៖ ស្ត្រីគួរប្រើហ្វូមលាងមុខ ឬក្រែមដែលមិនបង្កឲ្យកើតមានខ្លាញ់នៅលើផ្ទៃមុខតែក៏ មិនគួរជ្រើសរើសផលិតផលដែលធ្វើឲ្យស្បែកស្ងួតពេកនោះដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖