CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.01 ប្រធានបទ៖ ជំងឺមហារីកមាត់ស្បូន

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.01 ប្រធានបទ៖ ជំងឺមហារីកមាត់ស្បូន

១. តើអ្វីជាជំងឺមហារីកមាត់ស្បូន?

ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមួយដែលកើតមានកោសិកាមហារីក ទៅលើមាត់ស្បូនតែម្ដង។ ជំងឺនេះបង្កឡើងដោយមេរោគ HPV  ហើយជាទូទៅមេរោគនេះមានលក្ខណ:កាចហើយនិងស្លូត ហើយមិនមែនកោសិការទាំងអស់សុទ្ធសឹងតែបង្ករជំងឺមហារីកនោះទេ។

២. តើមូលហេតុអ្វីដែលបង្កឲ្យកើតជំងឺមហារីកមាត់ស្បូន?

ជំងឺមហារីកមាត់ស្បូនគឹច្រើនកើតទៅលើស្ត្រីដែលចាប់ផ្ដើមការមករដូវនិង វ័យដែលមករដូវមុនអាយុ៨ឆ្នាំ ក៏ជាកត្តាមួយ ហើយជាទូទៅស្ត្រីដែលប្រឈមមុខនិងជំងឺមហារីកមាត់ស្បូនភាគច្រើនគឹជាស្ត្រីដែលឆាប់រួមភេទនៅអាយុតិច ឬមួយស្ត្រីដែលមានដៃគូច្រើន ហើយស្ត្រីមេផ្ទះក៏អាចប្រឈមមុខនិងជំងឺនេះផងដែរ ប្រសិនបើដៃគូទៅរកសេវានៅខាងក្រៅហើយបាននាំនៅជំងឺនេះមកកាន់ពួកគាត់។

៣. តើជំងឺមហារីកមាត់ស្បូនមានរោគសញ្ញាអ្វីខ្លះគួរឲ្យចាប់អារម្មណ៍ខ្លាំង?

ជំងឺមហារីកនេះគួរតែចាប់អារម្មណ៍លើស្ត្រីចាប់ពីអាយុ ៣០ដល់ ៦៥ឆ្នាំ គួរតែមានការពិនិត្យទៅលើកោសិកាមាត់ស្បូនជារាងរាល់ឆ្នាំ ហើយជំងឹមហារីកមាត់ស្បូនមិនមានរោគសញ្ញាអ្វីគួឲ្យកត់សម្គាល់ខ្លាំងឬក៏មានការឈឹអ្វីនោះទេ។

៤. តើជំងឺមហារីកមាត់ស្បូនអាចព្យាបាលបានដែរឬទេ? តើត្រូវព្យាបាលដោយរបៀបណា ?

ជំងឺមហារីកមាត់ស្បូនគឹអាចការពារបាន ហើយការចាក់វ៉ាកសាំងគឹចាក់ចាប់ពីអាយុ៩ឆ្នាំ។ ហើយរបៀបការព្យាបាល បើក្នុងដំណាក់កាលដំបូង គឹអាចការពារបាន ១០០% ផងដែរព្រោះការនិត្យដំបូង គឹក្រុមគ្រូពេទ្រនិងប្រើបច្ចេកទេស ពិនិត្យទៅលើភ្នាស់ទៅលើមាត់ស្បូនរបស់ស្ត្រីតែម្ដង ហើយការពិនិត្យនេះគឺមានតិចនិចជាច្រើនទៅតាមគ្រូពេទ្យឯកទេសនីមួយៗ។

៥. ដើម្បីដឹងថាមានជំងឺមហារីកមាត់ស្បូនតើស្ត្រីគួរពិនិត្រលើអ្វីខ្លះ?

ដើម្បីដឹងថាមានជំងឺមហារីកមាត់ស្បូនឬអត់ ស្ត្រីដែលធ្លាប់រួមភេទហើយ គួរតែមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្រទៅលើកោសិកាមាត់ស្បូន និងតាមដានសុខភាពជារៀងរាល់៦ខែម្តង ។

៦. តើការពិនិត្រមានការឈឺចាប់ដែរឬទេ? មានផលប៉ះពាល់និងផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ស្ត្រី?

ការពិនិត្រផ្ទាល់មិនមានកាឈឺចាប់អ្វីដល់ស្ត្រីនោះទេ ហើយក៏មានផ្ដល់ផលប្រយោជន៍ច្រើនដល់ស្ត្រី ដូចជា លាងសម្អាតរន្ធយោនីរបស់ស្ត្រី ហើយស្ត្រីអាចដឹងថាកោសិកានៅក្នុងដំណាក់កាលណា ស្ត្រីចាប់ពីអាយុ ៣០ឆ្នាំឬស្ត្រីដែលមានដៃគូរហើយ គួរធ្វើការពិនិត្យជារៀងរាល់ឆ្នាំអាចនិងជៀសផុតពីជំងឺមហារីកមាត់ស្បួនបាន១០០% ។

៧. ស្ត្រីគួរធ្វើបែបណាដើម្បីថែទាំរជំងឺមហារីកមាត់ស្បូន?

ដើម្បីជៀសផុតពីជំងឺមហារីក ទី១ ស្ត្រីវ័យបន្តពូជគួរទៅចាក់វ៉ាក់សាំង ទី២ ស្ត្រីគួរទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើកាពិនិត្យជារៀងរាល់ឆ្នាំ ។

៨. តើការប្រើប្រាស់ផលិតផលផ្សេងៗអាចប៉ះពាល់ដល់ជំងឺមហារីកមាត់ស្បូននេះដែរឬទេ?

ការដែលប្រើប្រាស់ផលិតផលគីមីមួយចំនួន ដែលប្រើប្រាស់មិនបានត្រឹមត្រូវក៏អាចបង្ករផលប៉ះពាល់ ដោយឡែកអ្វីដេលបង្កមេរោគធ្ងន់ធ្ងរនោះគឹការមានដៃគូរច្រើន និងខ្វះអនាម័យ ៕

Join telegram: https://t.me/cngtvcambodia

សូមតាមដានទស្សនាវីដេអូដូចខាងក្រោម៖