អាមេរិកកត់ឈ្មោះបុគ្គលចិន និងក្រុមហ៊ុនមួយចំនួន ទៅក្នុងបញ្ជីស្បែកខ្មៅក្នុងជម្លោះសមុទ្រចិនខាងត្បូង
វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ ទី២៦ ខែសីហា អាមេរិកបានដាក់ក្នុងបញ្ជីខ្មៅនូវឈ្មោះបុគ្គល និងក្រុមហ៊ុនចិន ចំនួន២៤ ដែលខ្លួនបាននិយាយថា ជាការដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនប្រឆាំងនឹងទីក្រុង ប៉េកាំងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រសួងការបរទេសអាមេរិកក៏បានប្រកាសផងដែរថា ខ្លួននឹងរឹតត្បឹតលើមន្ត្រីចិនជាច្រើននាក់ផងដែរ ដែលមានជាប់ពាក់ព័ន្ធ ឬទទួលខុសត្រូវលើសកម្មភាពយោធារបស់ចិន ជាការគម្រាមគំហែងដល់ប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានជម្លោះដែនទឹកជាមួយចិន។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិកបានទាត់ចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយថែមទាំងថ្កោលទោស ការដាក់ទណ្ឌកម្មពីភាគីសហរដ្ឋអាមេរិក ដោយចាត់ទុកថា វាជាទង្វើមិនសមហេតុផល ដែលទីក្រុងវ៉ាស៊ីនតោនគួរតែតម្រូវវិញភ្លាម។
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន