ពលករខ្មែរទាំង ១៥៦នាក់វិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

 
ពលករខ្មែរទាំង ១៥៦នាក់វិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៥៦នាក់ ស្រី ៤៨នាក់ ក្នុងនោះកុមារា ៦នាក់ កុមារី ៥នាក់ មានដូចខាងក្រោម៖

  1. សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ១នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
  2. សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៩៨នាក់ ស្រី ៣៥នាក់ កុមារា ៦នាក់ កុមារី ៤នាក់។
  3. សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៨នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ១នាក់។
  4. សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៤៨នាក់ ស្រី ១០នាក់ កុមារា ១នាក់ កុមារី ០០នាក់។
  5. ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១៥៦នាក់ ស្រី ៤៨នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ ៕

 

ប្រភព: ក្រសួងព័ត៌មាន