គ្រាប់បែកសាំងជាច្រើនបានគប់ចូលក្នុងទីតាំងក្រុមប៉ូលីសហុងកុង
ហុងកុង៖ គ្រាប់បែកសាំងជាច្រើនគ្រាប់បានគប់ចូលក្នុងទីតាំងក្រុមប៉ូលីសហុងកុង នៅព្រឹកថ្ងៃនេះ ដែលវាជាការវាយប្រហារដ៏កម្រមួយទៅលើទីតាំងប៉ូលីស ចាប់តាំងពីទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA
ប៉ូលីសហុងកុង បាននិយាយថា ក្រុមប៉ូលីសទទួលបានរបាយការណ៍អំពីបុរសបីនាក់ស្លៀកពាក់ខ្មៅ ចូលទៅក្នុងចំណតរថយន្តរបស់ក្រុមប៉ូលីស នៅកន្លែងហាត់កីឡា និងក្លឹបកំសាន្តនៅតំបន់ Mongkok ជាតំបន់ដែលមានការប៉ះទង្គិចគ្នាជាច្រើនក្នុងអំឡុងពេលមានការតវ៉ាដ៏ធំកាលពីឆ្នាំមុន។
រូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយនៅក្នុងស្រុកបានបង្ហាញថា ផ្នែកខាងមុខនៃឡានដឹកទំនិញមួយត្រូវបានឆេះប៉ុន្តែមិនមានការខូចខាតទេ។
ទីក្រុងប៉េកាំងបានបង្កើនការបង្ក្រាប រួមបញ្ចូលទាំងការដាក់ចេញនូវច្បាប់សន្តិសុខដែលបានចែង ពីច្បាប់ដែលទាមទារឱ្យមានសិទ្ធស្វ័យភាព ឬឯករាជ្យភាពជាងនេះ។
សូមជម្រាបថា ការវាយប្រហារទៅលើក្រុមប៉ូលីសនេះត្រូវបានចាត់ទុកថាជាអំពើភេរវកម្មហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំដល់មួយជីវិត៕
ប្រភព: CNA ដោយ: ជា បញ្ញា