ចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ទៅកាន់កូរ៉េខាងជើង

សេអ៊ូល៖ អ្នកវិភាគអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារនេះថា ចិនបានផ្តល់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងក្រុមគ្រួសារ។ ​នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃនេះ។

 
ចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ទៅកាន់កូរ៉េខាងជើង

លោក Harry Kazianis ដែលជាអ្នកជំនាញកូរ៉េខាងជើងប្រចាំនៅមជ្ឈមណ្ឌលសម្រាប់ក្រុមអ្នកគិតគូរផលប្រយោជន៍ជាតិ នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅកូរ៉េខាងជើង បានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ប៉ុន្តែលោកបានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងដែលផ្តល់ទៅឲ្យលោក លោកគីម ជុងអ៊ុន នោះគឺមិនបានស្គាល់អំពីឈ្មោះក្រុមហ៊ុនដែលផ្គត់ផ្គង់ទេ ហើយវ៉ាក់សាំងដែលផ្តល់ឲ្យនោះមិនដឹងថាមានប្រសិទ្ធភាព ឬក៏អត់។

ជាមួយគ្នានេះលោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ព្រមជាមួយនិងគ្រួសារត្រកូលគីម និងបណ្តាញថ្នាក់ដឹកនាំជាច្រើននាក់ទៀត ក៍បានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគកូវីដ-១៩៕

 

 

ប្រភព: CNA  ដោយ: ជា បញ្ញា​