កក្រើកទៀតហើយ! YoonA ក្លាយជា តួឯកស្រីក្នុងរឿង ថ្មីរបស់ Lee Jong Suk ក្នុងពេលឆាប់ៗនេះ

នៅ ព្រឹកថ្ងៃនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន koreaboo បាន ឲ្យ ដឹង ថា YoonA ដែលជាសមាជិករបស់ក្រុម Girls’ Generation នឹងសម្ដែងរឿងរួមគ្នាជាមួយ នឹង Lee Jong Suk នៅ ក្នុង រឿងថ្មីដែលមានឈ្មោះថា «Big Mouth»។

 
កក្រើកទៀតហើយ! YoonA ក្លាយជា តួឯកស្រីក្នុងរឿង ថ្មីរបស់ Lee Jong Suk ក្នុងពេលឆាប់ៗនេះ
កក្រើកទៀតហើយ! YoonA ក្លាយជា តួឯកស្រីក្នុងរឿង ថ្មីរបស់ Lee Jong Suk ក្នុងពេលឆាប់ៗនេះ
កក្រើកទៀតហើយ! YoonA ក្លាយជា តួឯកស្រីក្នុងរឿង ថ្មីរបស់ Lee Jong Suk ក្នុងពេលឆាប់ៗនេះ

តាមឲ្យដឹងអំពីសារព័ត៌មាន koreaboo បាន ឲ្យ ដឹង ថា តារា ស្រី រូបនេះ នឹង ក្លាយ ជា តួ ឯក ស្រីក្នុង រឿងភាគ ថ្មី  «Big Mouth» ដែល មាន   Lee Jong Suk ជា តួឯក ប្រុស។

តាមឲ្យដឹងអំពីសារព័ត៌មាន koreaboo បាន ឲ្យ ដឹង ថា តារា ស្រី រូបនេះ នឹង ក្លាយ ជា តួ ឯក ស្រីក្នុង រឿងភាគ ថ្មី  «Big Mouth» ដែល មាន   Lee Jong Suk ជា តួឯក ប្រុស។

ជាមួយគ្នានេះ YoonA នឹង សម្ដែង ជាតួ Go Mi Ho ប្រពន្ធ របស់មេធាវី Park Chang Ho (សម្ដែងដោយ Lee Jong Suk)។

 រឿងនេះ ផងដែរ ក៏ជា រឿង ដែល មាន ជាប់ពាក់ព័ន្ធ នឹង ករណីឃាតកម្ម និងសម្បូរការស៊ើបអង្កេតអាថ៌កំបាំងជា ច្រើន ហើយនេះគឺជា ស្នាដៃ និពន្ធ របស់អ្នក និពន្ធ Haram ដោយ មាន ជំនួយពី Jang Young Chul និង Jung Kyung Soon។ 


 

ជាមួយ គ្នា នោះ  ក៏ នឹង មាន ការ ដឹកនាំ ពី អ្នក ដឹកនាំ Oh Chung Hwan អ្នក ដែល មាន ស្នាដៃ ដឹកនាំរឿង ល្បីៗកន្លងមក មាន While You Were Sleeping, Hotel Del Luna និង Start-Up ជា ដើម។
អ្វីដែលចង់ដឹងនោះគឺរឿង«Big Mouth» គ្រោង ចាប់ផ្ដើម ដំណើរការថត នៅ ឆមាសទី២ ឆ្នាំ២០២១៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព៖ Koreaboo​