សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី ៨-១៤ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុប្រែប្រួលគួរឲ្យកក់សំគាល់
បើតាមយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពីថ្ងៃទី ៨-១៤ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជណាចក្រកម្ពុជាមានលក្ខណ:ប្រែប្រួលគួរឲ្យកក់សំគាល់។
នៅក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល៖
• ជ្រលងសម្ពាធទាបឥណ្ឌា
• ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀតណាមរួចនឹងចុះបន្តិចមកលើកកម្ពុជាយើង
• ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
• ខ្យល់សមុទ្រ ( Sea Breeze )
• វិមា្ពធពីរ ដែលមួយសិ្ថតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុបន្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិម្ពាធសកម្មមួយទៀតដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។
លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅព្រះរាជណាចក្រកម្ពុជាចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
អាស្រ័យហេតុនេះសូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕
Join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម