[Covid-19] កម្ពុជា! មានអ្នកជាសះស្បើយ ០៣នាក់បន្ថែមទៀតហើយ

នៅព្រឹកនេះកម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ ខណ:មានអ្នកជាសះស្បើយ ០៣នាក់ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩សរុបមានចំនួន ២៩៤នាក់។

 
[Covid-19] កម្ពុជា! មានអ្នកជាសះស្បើយ ០៣នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ថ្មីទេ ខណ:មានអ្នកជាសះស្បើយ​ ០៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបមានចំនួន ២៩៤នាក់ (ស្មើនឹង ៩៦,៧១% ធៀបនឹងចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ៣០៤)ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៤នាក់។

ករណីជាសះស្បើយគឺបុរសជនជាតិប៉ាគីស្ថាន អាយុ ៣៥ឆ្នាំ បុរសជនជាតិខ្មែរទាំងពីរ អាយុ ២៩ឆ្នាំ និង ៣៨ឆ្នាំ។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៩នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

ប្រភព: ក្រសួងសុខាភិបាល