ទីបំផុតឃាតករដែលបាញ់សម្លាប់មនុស្ស៥១នាក់ នៅណូវែលសេឡង់ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយគ្មានលក្ខខណ្ឌលើកលែង

ណូវែលសេឡង់៖ តុលាការមួយនៅប្រទេសណូវែលសេឡង់ បានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែងទៅលើខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស៥១នាក់នៅវិហារអ៊ីស្លាមពីរកន្លែង។

 
ទីបំផុតឃាតករដែលបាញ់សម្លាប់មនុស្ស៥១នាក់ នៅណូវែលសេឡង់ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយគ្មានលក្ខខណ្ឌលើកលែង

ជនជាប់ចោទ លោក ប្រេនតុន ថារេនធ៍ (Brenton Tarrant) ជនជាតិអូស្ត្រាលី ក្លាយជាមនុស្សដំបូង បំផុតនៅណូវែលសេឡង់ដែលទទួលទោសធ្ងន់បែបនេះ។ លោកបានសារភាពពីទោសកំហុសសម្លាប់ ជនមូស្លីម ៥១ នាក់ និងប៉ុនប៉ងសម្លាប់មនុស្ស៤០ នាក់ផ្សេងទៀត ហើយរូបគេត្រូវបានចោទប្រកាន់ពី បទភេរវកម្មផងដែរ។

សូមរម្លឹកថា លោក ប្រេនតុន ថារេនធ៍ បានបាញ់សម្លាប់មនុស្ស៥១នាក់ ក្នុងវិហារអ៊ីស្លាម ២កន្លែង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ហើយរូបគេបាន Live ផ្ទាល់នូវសកម្មភាពប្រព្រឹត្តអំពើភេរវកម្មនោះ លើបណ្តាញសង្គមទៀតផង ដែលបានធ្វើឲ្យពិភពលោកផ្ញាក់ផ្អើលយ៉ាងខ្លាំង៕

ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ