CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.12 ជំងឺស្អូច
១. ដូចម្តេចដែលហៅថាជំងឺស្អូច?
ជំងឺស្អូច គឺជាជំងឺឆ្លងធម្មតាដែលបង្កឡើងដោយពពួក virus រកឃើញតាំងពីឆ្នាំ ១៥៧២ មកម្ល៉េះ ហើយមានសភាពក្រហមអុចៗនៅលើស្បែក។
២. តើមូលហេតុអ្វីដែលបណ្ដាលឲ្យមានជំងឺស្អូចកើតឡើង?
ជំងឺស្អូចនេះ ជាជំងឺធម្មតាមែនតែក៏ត្រូវយលចិត្តទុកដាក់ផងដែរ។ មូលហេតុដោយសារមានមេរោគឆ្លងពីក្មេងផ្សេងៗទៀត។ វាឆ្លងតាមរយៈផ្លូវដង្ហើម ការកណ្តាស់ ក្អក ដែលបង្កក្នុងបរិយាកាសមួយធ្វើឲ្យក្មេងនៅជិតៗគ្នាមានឆ្លងនៅជំងឺនេះ។
៣. តើជំងឺស្អូចមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាជំងឺស្អូច គឺមានចេញកន្តួលក្រហមអុចៗតូចៗនៅលើខ្លួន ជាពិសេសចេញនៅមុខមុនគេ។ បន្ទាប់មកកើតពេញខ្លួនតែម្ដង ក្រោយមកកន្តួលបាន ២ - ៣ ថ្ងៃចាប់ផ្ដើមមានក្ដៅខ្លួនដែលមានរយៈពេល ២-៣ ថ្ងៃទេ។ហើយមានកម្ដៅចាប់ពី 38-39 អាចក្ដៅរហូតដល់ប្រកាច់ក៏មានជំងឺមួយនេះ៥-៧ថ្ងៃទើបបាត់។
៤. តើនៅពេលមានជំងឺស្អូចកើតឡើងមានផលប៉ះពាល់ដែរឬទេ?
ត្បិតតែជំងឺនេះជា ជំងឺធម្មតាពិតមែនវាមិនសូវមានផលប៉ះពាល់ច្រើនទេ បើសិនជាយើងព្យាបាលឬប្រើថ្នាំទប់កម្តៅ ។ ប៉ុន្តែអាចមានផលប៉ះពាល់ខ្លះនៅពេលដែលមានបញ្ហាក្ដៅខ្លួនទុកយូរពេកដែរអាចបណ្ដាលឲ្យប្រកាច់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖