[វីដេអូ] សុខភាពស្ត្រី និងសម្ភព | Ep.16 ប្រធានបទ ៖ ជំងឺរលាកមាត់ស្បូន
ជំងឺរលាកមាត់ស្បូន(Cervical Ectropion) គឺជាជំងឺដែលមានការរលាកភ្នាសផ្នែកខាងក្នុងនៃមាត់ស្បូន ដែលត្រូវបានកត់សម្គាល់ដោយមានវត្តមាននៃកោសិកាដែលនៅក្នុងបំពង់មាត់ស្បូន លូតលាស់ចេញមក មាត់ស្បូនក្រៅ ដែលមានកាំរង្វង់លើសពី ៥ មីលីម៉ែត។
មូលហេតុនៃជំងឺរលាកមាត់ស្បូន(Cervical Ectropion) បណ្តាលមកពីមូលហេតុពីរយ៉ាងគឺ៖
១. មូលហេតុដែលបណ្តាលពីមេរោគ(Infection Causes)៖ មេរោគឆ្លងតាមរយៈការរួមភេទ(ភាគរយកើតខ្ពស់)
២. មូលហេតុដែលមិនបណ្តាលពីមេរោគ(Non-Infection Causes)៖ ប្រើប្រាស់ផលិតផ្សេងៗដែលអាចនាំឱ្យរោល(ភាគរយកើតទាប)។
ចំពោះរោគសញ្ញាដែលស្តែងឱ្យឃើញនូវបញ្ហាជំងឺរលាកមាត់ស្បូន(Cervical Ectropion) បានបង្ហាញឱ្យឃើញពីលក្ខណៈមួយចំនួនដូចជា៖
១. ធ្លាក់ស ដែលមានពណ៌ ស ខៀវ ក្រហមដិតខ្មៅ... និងមានធុំក្លិនមិនល្អ ឬក្លិនស្អុយតែម្តង
២. ធ្លាក់ឈាម ក្រោយរួមភេទ
៣. នោមឈឺ ឬនោមទាស់
៤. ហើម អាចចេញខ្ទុះលើមាត់ស្បូន
៥. ឈឺផ្នែកខាងក្រោមពោះ
៦. ពិបាកមានកូន។ល។
ដូច្នេះប្រសិនបើលោកអ្នកចង់ថែរក្សាសុខភាពមាត់ស្បូនឱ្យបានល្អ និងមានសុខភាពមួយដែលអាចបង្កកំណើត ឬមានកូនទៅបាននោះគឺ៖
១. ត្រូវមានដៃគូតែម្នាក់
២. មានការរួមភេទដោយប្រើស្រោមអនាម័យ(បើដៃគូច្រើន)
៣. បើមានរោគសញ្ញាដូចខាងលើ ត្រូវមានការព្យាបាល
៤. គ្មានកូន ត្រូវពិគ្រោះព្យាបាលជាមួយវេជ្ជបណ្ឌិត។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖