CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.37 ប្រធានបទ៖​ក្មេងនិយាយមិនច្បាស់

១. មូលហេតុអ្វីបានជាកុមារកើតមកនិយាយមិនច្បាស់? កុមារកើតមកនិយាយមិនច្បាស់គឺជាជំងឺកើតមកមានពីកំណើត ចំពោះមូលហេតុបណ្តាលមកពីការជាប់អណ្តាត នៅកន្លែងចុងខាងមុខអណ្តាត  អញ្ចឹងហើយបានជាធ្វើឲ្យក្មេងបញ្ចេញសំឡេងបាន តែនិយាយមិនសូវច្បាស់។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.37 ប្រធានបទ៖​ក្មេងនិយាយមិនច្បាស់

២. តើមានកត្តាបង្កអ្វីខ្លះដែលបណ្តាលឲ្យក្មេងនិយាយមិនច្បាស់?
កត្តាដែលធ្វើឲ្យក្មេងនិយាយមិនច្បាស់គឺដោយសារ ជាប់ចុងអណ្តាតពីកំណើតធ្វើអោយចុងអណ្តាតក្រលាស់ឬធ្វើចលនាមិនបាន ឬក្មេងខ្លះមានបញ្ហាសរសៃវិញ្ញាណដូចជា គផង ថ្លង់ផង បញ្ហាខួរក្បាល បញ្ហារលាកខួរក្បាល។ល។
៣. តើអាចធ្វើរោគវិនិច្ឆ័យតាមរបៀបណាទើបដឹងថាកើតមានជំងឺជាប់អណ្តាតឬនិយាយមិនច្បាស់?
ការធ្វើរោគវិនិច្ឆ័យគឺមិនពិបាកទេ អ្វីដែលពិបាកគឺត្រង់ថាអាណាព្យាបាលមិនបានបញ្ចូលកូនមកជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យព្រោះគាត់បែលជាគិតថាជារឿងសាមញ្ញ មិនមានផលប៉ះពាល់ ផ្ទុយទៅវិញប្រសិនជាមិនបានមកជួបជាមួយគ្រូពេទ្យនោះទេ អាចនឹងធ្វើកុមារនិយាយមិនច្បាស់ជារៀងរហូត ពិបាកក្នុងការទំនាក់ទំនង ត្រូវគេសើចចំអក និងប្រឈមនឹងការធ្លាក់ចិត្តថែមទៀតផង។ 
វិធីព្យាបាលមាន ២ជម្រើស ទី១កាត់ចុងអណ្តាតបន្តិច មានការឈឺបន្តិច ចំណែកវិធីទី២ បាញ់ឡាស័រ ។
ដូចនេះសូមកុំគិតថាជារឿងសាមញ្ញ អាណាព្យាបាលត្រូវនាំកុមារ ទៅមន្ទីរពេទ្យដើម្បីពិភាក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យមើល ហើយអាចព្យាបាលបានទាន់ពេលវេលា៕

សូមទស្សនាខាងវីដេអូខាងក្រោម៖