SkinTalk Ep.5 ប្រធានបទ៖ បញ្ហាអាចម៍រុយលើស្បែក
អាចម៍រុយជាចំណុចតូចៗដែលមានទំហំប្រហែល ៣ ម.ម ពណ៌ខ្មៅពណ៌ត្នោត ឬពណ៌ផ្សេងៗទៀតដែលមានផ្ទៃរាបស្មើស្ថិតនៅលើស្បែក។ ចំណុចតូចៗពណ៌ខ្មៅនេះអាចកើតមាននៅពាសពេញដងខ្លួន ហើយជាពិសេសនៅលើផ្ទៃមុខ។ ប្រជាជនកម្ពុជាក៏មានការជួបប្រទះនូវបញ្ហានេះច្រើនគួរសមដែរ ប៉ុន្តែមិនថាតែប្រជាជនកម្ពុជានោះទេ ជំងឺនេះក៏កើតមានច្រើនទៅលើប្រជាជនទូទាំងពិភពលោកផងដែរ។

អាចម៍រុយបង្កឡើងដោយកត្តាចម្បង២ សំខាន់ៗ ទី១ គឺកត្តាតំណពូជ និងមួយវិញទៀតដោយសារតែការរងនូវពន្លឺថ្ងៃច្រើន។ ដែលបណ្ដាលឲ្យបុគ្គលនោះកើតអាចម៍រុយ ហើយវាច្រើនឃើញមានកើតទៅលើមនុស្សដែលមានស្បែកស ចៀសជាងអ្នកដែលមានស្បែកខ្មៅ។
យើងគួរជ្រើសយកវិធីបង្ការប្រសើរជាងការព្យាបាល ព្រោះថាការព្យាបាលត្រូវទាមទាររយៈពេលយូរ និងមានភាពលំបាកក្នុងការព្យាបាល។ ដូចនេះប្រសិនបើអ្នកប្រឈមក្នុងការកើតអាចម៍រុយជាលក្ខណៈតំណពូជ ត្រូវណែនាំឲ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃស្លៀកសម្លៀកបំពាក់ជិតៗ តាំងពីនៅកុមារភាព។ តែបើចំពោះអ្នកដែលប្រឈមទៅនឹងពន្លឺថ្ងៃច្រើនគឺត្រូវប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ ដោយមិនចាំបាច់ ប្រើតាំងតែពីក្មេងនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖