SkinTalk Ep.3 ប្រធានបទ៖ បញ្ហាសាច់ដុះ
បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ។វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា។
សាច់ដុះប្រៀបបាននឹងបណ្តុំនៃសរសៃនិងបំពង់ស្នូល កោសិកាប្រសាទ កោសិកាជាតិខ្លាញ់ និងកោសិកាដែលគ្របដណ្តប់លើស្បែក។
សាច់ដុះលើស្បែកនេះភាគច្រើនមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំនោះទេហើយអ្នកដែលកើតមានបញ្ហានេះធ្វើការដក ឬកាត់វាចេញដើម្បីតែភាពស្រស់ស្អាតតែប៉ុណ្ណោះ។ ជួនកាល ដុំសាច់ធំជាពិសេសពួកដែលកើតមានត្រង់តំបន់ដែលងាយនឹងមានការប៉ះទង្គិច តាមរយៈការត្រដុសជាមួយនឹងសម្លៀកបំពាក់ គ្រឿងអលង្ការឬស្បែកងាយនឹងបាត់រូបរាងដោយសារតែវាមានការប៉ះពាល់ច្រើន។
មូលហេតុដែលបង្កបញ្ហាសាច់ដុះនេះក៏មានខុសៗគ្នាទៅតាមប្រភេទមនុស្សផងដែរ៖
• អ្នកដែលធាត់ហួស ៖ អាចមកពីពួកគេមានស្បែកផ្នត់ និងគន្លាក់ច្រើន
• ស្រ្តីមានផ្ទៃពោះ ៖ ភាគច្រើន បណ្តាលមកពីអ័រម៉ូនដែលត្រូវបានបញ្ចេញ
• អ្នកជំងឺទឹកនោមផ្អែម
• បុគ្គលដែលមានផ្ទុកវីរុសមហារីកស្បូន (ដែលមានហានិភ័យទាប ប្រភេទ 6 និង11)
សូមទស្សនាវីដេអូខាងក្រោម៖