SkinTalk Ep.2 ប្រធានបទ៖ បញ្ហាអង្គែ

អង្គែកើតចេញពីកោសិកាងាប់នៃស្បែកក្បាលដែលត្រូវបានរបកចេញទៅកកកុញជាដុំៗពណ៌ស។ អ្នកអាចសម្គាល់ឃើញវានៅពេលសិតសក់ ហើយអាចនៅជាប់នឹងសក់របស់អ្នក ។ បញ្ហាអង្កែកាន់តែអាក្រក់ទៅៗក្នុងអំឡុងរដូវរងា។ អង្គែឧស្សាហ៍កើតលើក្មេងៗ និងមនុស្សវ័យកណ្តាលជាងមនុស្សចាស់ នឹងកើតលើបុរសច្រើនជាងស្ត្រី។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការវិវត្តនៃអង្គែ ក្នុងនោះមានដូចជា៖ ការកក់សក់មិនសូវញឹកញាប់ ដែលអាចបណ្តាលឱ្យកោសិកាស្បែកប្រមូលផ្តុំ និងបង្កើតជាដុំពក និងរមាស់ និងធ្វើឱ្យស្បែកក្បាលស្ងួត។ 

 
SkinTalk Ep.2 ប្រធានបទ៖ បញ្ហាអង្គែ

ការសិតសក់បង្កើតការកកិតច្រើនពេកជាមួយនឹងស្បែកក្បាល ដែលធ្វើឱ្យងាយប្រតិកម្មនៅលើស្បែកក្បាល។ 
ការប្រើប្រាស់ផលិតផលថែរក្សាសក់ផ្សេងៗគ្នាច្រើនអាចបណ្តាលឱ្យមានជំងឺរលាកស្បែកដោយសារទំនាក់ទំនង ដែលធ្វើឱ្យស្បែកក្បាលរបស់អ្នកឡើងក្រហម និងរមាស់។
អ្នកអាចដោះស្រាយបញ្ហានេះតាមវិធីមួយចំនួនដូចជា៖
-  កុំអេះក្បាលខ្លាំងៗពេកនៅពេលកក់សក់ ព្រោះវាអាចបណ្តាលឱ្យស្បែកក្បាលរមាស់កាន់តែខ្លាំង រលាក ឆ្លងមេរោគ ឬអាចបណ្តាលឱ្យជ្រុះសក់ខ្លាំងថែមទៀត។
-  ជ្រើសរើសសាប៊ូកក់សក់ណាដែលមានសំណើម ដើម្បីផ្តល់សំណើមដល់ស្បែកក្បាល ជួយការពារស្បែកក្បាលស្ងួត និងត្រូវជ្រើសរើសផលិតផលដែលអាចព្យាបាលបញ្ហាស្បែកក្បាលស្ងួត ។
-  លាងសក់របស់អ្នកជាមួយនឹងទឹកដែលមានសីតុណ្ហភាពធម្មតា ជៀសវាងការលាងសក់ ជាមួយទឹកក្តៅឧណ្ណៗ ព្រោះវានឹងធ្វើឱ្យស្បែកក្បាលកាន់តែស្ងួត។
-  កាត់បន្ថយកំដៅទៅលើស្បែកក្បាលរបស់អ្នក ដោយផ្លាស់ប្ដូរការសម្ងួតសក់របស់អ្នកពីការប្រើម៉ាស៊ីនផ្លុំសក់ទៅជាខ្យល់ត្រជាក់ធម្មតា ឬអាចទុកចោលឱ្យវាស្ងួតខ្លួនឯង។
-  កាន់តែល្អជាងនេះ អ្នកក៏អាចជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញសើរស្បែក ដើម្បីទទួលបានការប្រឹក្សាណែនាំផលិតផលណាដែលល្អបំផុតសម្រាប់សក់ និងប្រភេទស្បែកក្បាលរបស់អ្នក៕

សូមទស្សនាវីដេអូខាងក្រោម៖