SkinTalk Ep.30 ប្រធានបទ៖បញ្ហាមុនខ្នង
មុនខ្នងគឺអាចកើតឡើងនៅស្ទើរគ្រប់ទីកន្លែងទាំងអស់នៃរាងកាយ ដូចជានៅលើខ្នង ដែលបង្កឡើងដោយសារមេរោគ។ មុនខ្នងបង្កដោយមេរោគ ២ គឺផ្សិត និងបាត់តេរី។
រោគសញ្ញា
- មុនខ្នងដែលធ្វើឲ្យរមាស់ខ្លាំង
- មានគ្រាប់ក្រហមខ្លាំង
- មានគ្រាប់សរសៃវែងៗហើយមានខ្ទុស
កត្តាប្រឈម
កត្តាចំបងនៃការកើតឡើងមុនខ្នងគឺដោយសារកត្តាអនាម័យ ការសំអាតខ្លួនប្រាណ។ភាគច្រើនមុនខ្នងកើតឡើងគ្រប់វ័យទាំងអស់ចាប់អាយុពី ២៥ឡើង( មនុស្សប្រុស ) ដែលមានការលើសគីឡូ មានការបែកញើសខ្នងច្រើន និងការប្រើផលិតផលខុស ។មុនខ្នងមិនបង្កគ្រោះថ្នាកើធ្ងន់ធ្ងរនោះទេ ប្រសិនបើ ក្នុងករណីមួយចំនួន ដោយផ្លាស់ប្តូររបៀបរបបការរស់នៅ និងអនុវត្តវិធីថែទាំអនាម័យសំអាតរាងកាយ សំល្លៀកបំពាក់នៅពេលបែកញើស។
ការព្យាបាល
ចំពោះបញ្ហាមុនខ្នងដែលមានសភាពតិចៗនៅពេលដំបូងអាចធ្វើការព្យាបាលឲ្យជាសះស្បើយលឿន ។ប៉ុន្តែក្នុងករណីសភាពមុខខ្នងធ្ងន់ធ្ងរគឺត្រូវចំណាយពេលវេលា ការប្រើថ្នាំលាប ឬថ្នាំញុំាំទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
វិធីសាស្រ្តបង្ការ
ចំពោះរបបអាហារអ្នកដែលកើតមុនខ្នងអាចញុំាអាហារទូទៅដោយមិនចាំបាច់តម ហាមអេះ មិនមានការបែកញើសខ្នង និងសម្អាតខ្លួនប្រាណអោយបានស្អាតជាប្រចាំ៕
សូមទស្សនាវីដេអូខាងក្រោម៖