SkinTalk Ep.22 ប្រធានបទ៖ អត្ថប្រយោជន៍ Collagen ចំពោះសុខភាពស្បែក
Collagen ជាប្រូតេអ៊ីនម្យ៉ាងដែលមាននៅក្នុងស្បែករបស់មនុស្សយើងហើយមាន៣ស្រទាប់ ។ Collagen មាននៅក្នុងស្រទាប់ស្បែកទី២ របស់មនុស្សជាប្រភេទប្រូតេអ៊ីនជួយផ្គត់ផ្គង់ទ្រទ្រង់សារពាង្គកាយរបស់យើងទាក់ទងនឹងសម្ភស្ស ឆ្អឹង សក់ ជាដើម។
តួនាទីរបស់ Collagen មានច្រើនដូចជា ដើរតួនាទីសម្រាប់ទ្រទ្រង់សុខភាព ការជួយបង្ការ ទប់ស្កាត់ភាពចាស់ និងកាត់បន្ថយភាពជ្រួញផងដែរ។
Collagen អាចបាត់បង់ទៅវិញនៅអាយុចាប់ ២៥ឆ្នាំឡើងទៅ ចាប់ផ្ដើមមានកាថយចុះបន្តិចម្ដងៗ។ នៅពេលបាត់បង់ Collagen ចំពោះស្បែកតែងតែជួបបញ្ហា ស្បែកមិនណែន អត់លោង មិនមានសំណើម ងាយនឹងមានជ្រួញ និងចាស់ជាងវ័យ ។ កត្តាព្រះអាទិត្យ នៅពេលប្រឈមនឹងកម្តៅថ្ងៃច្រើនលើស ក៏ជាកត្តាប្រឈមមួយធ្វើអោយបាត់បង់ Collagen ដូចគ្នា ។
ការបាត់បង់ Collagen បណ្តាលមកពី ស្រ្តេស ការគិតច្រើន គេងមិនលក់ ញុំាទឹកមិនគ្រប់គ្រាន់ ការជក់បារី និងការផឹកគ្រឿងស្រវឹង ទាំងអស់នេះសុទ្ធតែជាមូលហេតុធ្វើអោបាត់បង់ Collagen ។
គួររម្លឹកថា ទាក់ទង Collagen ដែលបាត់បង់ អាចជួសជុលឬអាចទប់ស្កាត់តាមរយៈ ការលេបថ្នាំ ការធ្វើលំហាត់ប្រាណ ការញុំាទឹកឲ្យបានគ្រប់គ្រាន់ ជួយបង្កើតការផលិត Collagen ការបរិភោគអាហារដែលត្រឹមត្រូវ ញុំាំបន្លែ ផ្លែឈើអោយបានច្រើន ជាពិសេសផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ខ្ពស់ ៕
សូមទស្សនាវីដេអូខាងក្រោម៖