SkinTalk Ep.34 ប្រធានបទ៖ ការចាក់ Botox

Botox ប្រៀបបានដូចជាមេរោគម្យ៉ាងដែលគេបានសិក្សាស្រាវជ្រាវក្នុងការព្យាបាលក្នុងវិស័យសម្រស់ ដើម្បីធ្វើការព្យាបាលបំបាត់ដូចជា បំបាត់ជ្រួញ បង្រួមសាច់ដុំ សាច់ដុំថ្គាម សាច់ដុំដើមដៃ និងសាច់ដុំកំភួនជើង គឺអាចព្យាបាលតាមរយៈការចាក់ Botox បានទាំងអស់ផងដែរ។

 
SkinTalk Ep.34 ប្រធានបទ៖ ការចាក់ Botox

Botox ចែកចេញជា​ ២ប្រភេទ Type A និង Type B ប៉ុន្តែអ្វីដែលប្រើប្រាស់ក្នុងទីផ្សារបច្ចុប្បន្ននេះ គឺប្រភេទ​ Type A ។ Type B គឹអាចប្រើបានដរាបណាយើងប្រើ Botox Type Aយូរៗទៅក្លាយជាសុំាមានន័យថាប្រើទៅលេងមានប្រសិទ្ធភាព ទើបប្រើ Botox Type B វិញម្ដង។

សូមជម្រាបថា​ ប្រសិទិ្ធភាពបំបាត់ស្នាមជ្រីវជ្រួញដោយការចាក់ Botox គឺបណ្តោះអាសន្នតែប៉ុណ្ណោះ ដែលមានរយៈពេលពី ៣-៦  ខែ អាស្រ័យលើប្រភេទនៃការព្យាបាលនិងការថែទាំរបស់អ្នក។

ក្រោយពីការចាក់ Botox រួចរាល់ហើយការថែទាំដើម្បីអោយមានប្រសិទ្ធរយៈពេលយូរនោះ សូមព្យាយាមញុំាទឹកអោយបានច្រើន កុំសេពគ្រឿងដែលមានជាតិអាកុលច្រើន ពីព្រោះសារជាតិទាំងអស់នេះក្តៅអាចងាយរលាយ Botox របស់យើង និងគួរជ្រើសរើសប្រភេទ Skin care ណាដែលមានកម្រិតការពារខ្ពស់និងត្រឹមត្រូវតាមស្តង់ដាប្រភេទស្បែកមុខផងដែរ៕

សូមទស្សនាវីដេូខាងក្រោម៖