SkinTalk Ep.13 ប្រធានបទ៖ ស្នាមសង្វារនៅលើស្បែក

ស្នាមសង្វារនៅលើស្បែក គឺមានន័យថាជាការយឺត ឬទាញនៃស្បែកហួសកម្រិតខ្លាំងពេក ដែលធ្វើឲ្យបាត់បង់នៅសារធាតុមួយចំនួនដែលជាប្រភេទពួកប្រូតេអ៊ីន ដែលជាសារ:ធាតុជួយបំបនស្បែកឲ្យមានសភាពណែន។

 
SkinTalk Ep.13 ប្រធានបទ៖ ស្នាមសង្វារនៅលើស្បែក

ស្បែករបស់មនុស្សយើងមាន ៣ស្រទាប់ ស្រទាប់ទី២ មានឈ្មោះថា Dermis គឺជាស្រទាប់ស្បែកមួយដែលដើរតួនាទីសំខាន់ជាងគេបំផុតក្នុងស្បែកដែលមានបែកសង្វារ។ ជាទូទៅមូលហេតុដែលធ្វើអោយមានការបែកសង្វារកើតឡើង គឺមានច្រើនកត្តាក្នុងនោះរួមមាន៖

  • ស្ត្រីមានផ្ទៃពោះ
  • ចំពោះអ្នកដែលមានភាពលូតលាស់លឿននៅពេលដែលពួកគាត់ពេញវ័យជាពិសេសក្មេងៗអាយុ ១៥-១៦ ឆ្នាំ
  • អ្នកឡើងទម្ងន់លឿនរហ័ស និងឆាប់ស្រកទម្ងន់
  • អ្នកហាត់ប្រាណយកសាច់ដុំ( រីកសាច់ដុំ ) ងាយនឹងធ្វើអោយបែកសង្វារផងដែរ។

សង្វារចែកចេញជា​៤ប្រភេទធំៗ

  • សង្វារនៅលើអ្នកមានផ្ទៃពោះ ( មានពណ៌ក្រហម ឬ ពណ៌ក្រម៉ៅ )
  • ជាប្រភេទសង្វារដែលកើតទៅលើមនុស្សទូទៅ ( មានពណ៌ក្រហម ផ្កាឈូក )
  • ប្រភេទសង្វារពណ៌ ស
  • និងមួយប្រភេទទៀតគឺកើតដោយសារស្តើងស្បែក។

ជារួមសង្វារអាចកើតនៅគ្រប់ប្រភេទស្បែក​មិនថាបុរស ឬស្រ្តីនោះទេ ប៉ុន្តែគេសង្កេតឃើញមួយចំនួនភាគច្រើនអ្នកមានស្បែកស្រអាប់ងាយនឹងឡើងសង្វារជាងអ្នកស្បែក ស ឬស្លេក។

គួរកត់សង្គាល់ថា សង្វារគឺអាចព្យាបាលបាន តែមិនអាចព្យាបាលអោយជាស្អាតដូចដើម ១០០%បាននោះទេ គ្រាន់តែការព្យាបាលនិងវិធីក្នុងការព្យាបាលជួយអោយសង្វារមានការធូរស្រាលជាងមុនតែប៉ុណ្ណោះ។

ដូចនេះដើម្បីបង្ការបញ្ហាស្នាមសង្វារនៅលើស្បែកអ្នកគួរលាបឡេការពារកំដៅថ្ងៃ ញុំាអាហារណាដែលល្អសំរាប់សុខភាពមានដូចជា បន្លែ ផ្លែឈើ ញុំាទឹកឲ្យបានច្រើន រក្សាទម្ងន់ កុំធ្វើលំហាត់ប្រាណហួសកម្រិត និងមិនគួរប្រើប្រាស់ផលិតផលដែលសារធាតុស្តេរ៉យ រយ:ពេលយូរដោយមិនបានត្រួតពិនិត្យនិងពិគ្រោះជាមួយអ្នកជំនាញ៕

សូមទស្សនាវីដេអូខាងក្រោម៖