SkinTalk Ep.38 ប្រធានបទ៖ការព្យាបាលសក់ដោយប្រើ PRP នៅលើស្បែកក្បាល

បញ្ហាជ្រុះសក់ កើតឡើងនៅពេលដែលសក់យើងជ្រុះលើសពី100សរសៃឡើងទៅ។ ក្នុងករណីសក់យើងជ្រុះត្រឹមតែ50សរសៃ ឬតិចជាងនេះជារៀងរាល់ថ្ងៃជាការជ្រុះធម្មតាទេ មិនចាត់ទុកថាមានបញ្ហា ការជ្រុះសក់នោះទេ។

 
SkinTalk Ep.38 ប្រធានបទ៖ការព្យាបាលសក់ដោយប្រើ PRP នៅលើស្បែកក្បាល

PRP (Platelet Rich Plasma) មានន័យថាបច្ចេកទេសក្នុងការជាប៊ូមឈាម ដើម្បីធ្វើ PRP ទៅលើស្បែកក្បាលរបស់អ្នកជំងឺដែលមានបញ្ហាជ្រុះសក់។​​ ជាក់ស្តែង PRP មិនមែនប្រើសំរាប់តែព្យាបាលសក់នោះទេ គឺអាចព្យាបាលបានទាំងស្បែកមុខ​ ឈឺសន្លាក់ជង្គង់ ក៏អាចធ្វើការព្យាបាលជាមួយ PRP បានដូចគ្នាផងដែរ។

ជាទូទៅប្រភេទស្បែកក្បាលដែលអាចធ្វើការប្រើប្រាស់ជាមួយ PRP បានគឺស្បែកក្បាលដែល ស្ងួតរុំារ៉ៃ ឬស្បែកក្បាលខ្សោយ​ សក់មិនមានសុខភាពល្អ ( ងាយហុយ បែកចុង គល់សក់ស្តើង ) ។ ចំពោះអាយុដែលអាចប្រើប្រាស់ PRP  គឺចាប់ពីអាយុ 10ឡើងទៅអាចប្រើប្រាស់PRP បាន។

សូមជម្រាបថា ការធ្វើ PRP មានប្រសិទ្ធភាពខ្លាំងឬខ្សោយក៏អាស្រ័យទៅតាមសុខភាពរបស់បុគ្គលម្នាក់ៗផងដែរ ពីព្រោះជាឈាមរបស់យើងផ្ទាល់តែម្ដង។

ក្រោយពីទទួលបានការព្យាបាលដោយ PRP ហើយអត្រានៃការទទួលបានជោគជ័យគឺចន្លោះពី 70-80 ភាគរយទៅតាមប្រភេទនៃការជ្រុះផងដែរ ។ ដើម្បីទទួលបានការព្យាបាលអោយកាន់តែមានប្រសិទ្ធភាពគឺ៖

  • ត្រូវជ្រើសរើសសាប៊ូជាប្រភេទ អកានិចដែលគ្មានសារធាតុគីមី
  • អាចប្រើប្រាស់សាប៊ូជាប្រភេទសាប៊ូកូនក្មេង
  • តមអាហារដែលមានជាតិខ្លាញ់
  • ជៀសវាងឬកាត់បន្ថយកម្តៅអោយបានច្រើន ( ការកៀបសក់ ការផ្លុំសក់ លាបសក់ )

ដើម្បីឲ្យសុខភាពស្បែកក្បាលមានសុខភាពល្អ គួរព្យាយាមគេងអោយបានច្រើនកាត់បន្ថយការស្ត្រេស ញុំាទឹកឲ្យបានគ្រប់គ្រាន់វាអាចជួយសម្រាលអោយសុខភាពស្បែកក្បាលរបស់យើងល្អឡើងវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖