ហួសចិត្ត! YG អនុញ្ញាតឲ្យ Lisa ទៅទីក្រុងបារីស តែមិនមិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធី Fashion

មួយរយៈនេះគេសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនកើតទុក្ខមិនសុខចិត្ត ខឹងសម្បារយ៉ាងខ្លាំងទៅកាន់ផលិតកម្ម YG លើទង្វើហាក់មិនសូវអើពើជាមួយក្រុមតារាស្រី BLACKPINK ជាពិសេសគឺការគ្រប់គ្រងតារាងការងារឲ្យសមាជិកនីមួយៗ។

 
ហួសចិត្ត! YG អនុញ្ញាតឲ្យ Lisa ទៅទីក្រុងបារីស តែមិនមិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធី Fashion
ហួសចិត្ត! YG អនុញ្ញាតឲ្យ Lisa ទៅទីក្រុងបារីស តែមិនមិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធី Fashion

 

ជាក់ស្ដែងកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅតារាស្រី Lisa គឺសមាជិកក្រុម BLACKPINK បានធ្វើដំណើរពីប្រទេសកូរ៉េ ឆ្ពោះទៅប្រទេសបារាំងតេម្នាក់ឯង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបមិនស្ទើរនោះទេ ដោយគិតថា Lisa ធ្វើដំណើរនេះប្រាកដជាដើម្បីទៅចូលរួមកម្មវីធីហ្វេសសិន តំណាងឲ្យប្រេនធំៗណាមួយនៅទីក្រុង ប៉ារីស ជាក់ជាមិនខានឡើយព្រោះសមាជិកផ្សេងៗទៀតសុទ្ធតែមានវត្តមានរួចទៅហើយ។

 


 

យ៉ាងណាមិញ បើតាមព័ត៌មានបានឲ្យដឹងថា ពេលទៅដល់ប្រទេសបារាំងភា្លម Lisa បែរជាបន្តដំណើរទៅទីក្រុង Nice បន្តទៀតជាមួយនិងអ្នកម្ដាយរបស់នាងទៅវិញ ។ 
ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាឆ្ងល់យ៉ាងខ្លាំង ព្រោះ មិនបានឃើញមុខ Lisa នៅក្នុងកម្មវីធីហ្វេសសិនរបស់ប្រ៊េនគ្រឿងអលង្ការ BVLGARI នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នោះទេ ទាំងដែលប្រ៊េននេះមានអ្នកតំណាងផងដែរ។ 

 


 

គេក៏បានព្យាយាមសួរនាំលោក Jean-Christophe Babin ដែលនាយកប្រ៊េននេះ ដោយតបយ៉ាងខកចិត្តថា ខាងផលិតកម្ម YG មិនអនុញ្ញាតឲ្យ Lisa ចូលរួមក្នុងវិធីនោះទេ ដោយអះអាងថាខ្លាចមានបញ្ហាទាក់ទងនឹងកូវីដ១៩ ។ 

 


 

យ៉ាងណាមិញមកទល់ពេលនេះ Lisa នៅមិនទាន់បានលេចមុខក្នុងកម្មវិធីណាមួយនៅឡើយទេ ពោលគឺនាងកំពុងតែនៅទីក្រុង Nice  កម្សាន្តជាមួយអ្នកម្ដាយតែពីរនាក់ប៉ុណ្ណោះ៕

 

 

សូមចុច join link Telegram https://t.me/cngtvcambodia