ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ២២-២៨ ខែកញ្ញា ឆ្នាំ២០២១

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ២២-២៨ ខែកញ្ញា ឆ្នាំ២០២១ ។

 
ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ២២-២៨ ខែកញ្ញា ឆ្នាំ២០២១

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ២២-២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ហើយបន្តមកសម្ពាធទាបដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះនៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតចន្លោះគីញើន (Qui Nhon) និងដាណាង (Da Nang)។

ស្ថានភាពបែបនេះធ្វើឲ្យបណ្តាលខេត្តនៅតំបន់ទាំងនេះមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅខ្លាំង មានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕

 សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម