តើChefរូបណានឹងក្លាយជាគណៈកម្មការរបស់Master Chef Khmerរដូវកាលទី៣បន្ទាប់ពីលោកសោភ័ណ្ឌ រិទ្ធី?
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថាកម្មវិធីMaster Chef Khmer គឺជាកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាដែលបានវិលត្រឡប់មកវិញជាមួយនឹងរដូវការថ្មីមួយទៀតហើយនោះគឺរដូវកាលទី៣។
ដែលបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការទន្ទឹងរងចាំមួយនេះ។ តាមរយះការតាមដាននូវរដូវកាលមុនៗគួរសង្កេតឃើញផងដែរថានៅក្នុងការប្រកួតកម្មវិធីចម្អិនម្ហូបដ៏ល្បីល្បាញមួយនេះមានការចូលរួមពីកំពូលចុងភៅឯកប្រចាំព្រះរាជាណាចក្រកម្ពុជាយើងចំនួន៣រូបដែលក្នុងនោះរួមមាន Chef ណារ៉ា Chef Jessica និង Chef រិទ្ធី។
ប៉ុន្តែគួរអោយសោកស្ដាយនោះ Chef រិទ្ធីបានទទួលមរណះភាពក្រោយពេលដែលកម្មវិធីនេះបានបញ្ចប់២រដូវកាលបានដោយជោគជ័យ។
ថ្មីៗនេះផងដែរមានការកត់សម្គាល់អោយឃើញថាទំព័រហ្វេសបុកផ្លូវការរបស់កម្មវិធីMaster Chef Khmer បានបង្ហោះពីកាលវិលត្រឡប់របស់Chef ណារ៉ា និង Chef Jessicaដែលបានធ្វើការបង្ហាញពីលក្ខខណ្ឌនៃការចូលរួមកម្មវិធីប្រកួតការចម្អិននេះ។ ប៉ុន្តែនៅរដូវកាលទី១និងរដូវទី២បានអោយឃើញថាគណៈកម្មការគឺមានចំនួន៣រូបដែលជាហេតុធ្វើអោយទស្សនិកជនមានការចង់ដឹងកាន់តែខ្លាំងថាតើរដូវកាលថ្មីនេះកម្មវិធីនឹងជ្រើសរើសគណៈកម្មការចំនួនតែពីររូបសម្រាប់ធ្វើការវិនិច្ឆ័យ ឬក៏នឹងមានគណៈកម្មការថ្មីមួយរូបទៀតមកជំនួសChef រិទ្ធី?
ទន្ទឹមនឹងនេះទស្សនិកជនក៏មានការជឿជាក់យ៉ាងខ្លាំងផងដែរថាទំព័រហ្វេសបុកផ្លូវការរបស់Master Chef Khmerរដូវកាលទី៣អាចនឹងបង្ហាញពីវត្តមានរបស់គណៈកម្មការថ្មីឆាប់ៗនេះ។
ប្រភព ៖ កញ្ញា ប៉ិច ពិសី