លោក ដូណាល់ ត្រាំ និយាយថា ចិនចង់ឃើញលោកចាញ់ការបោះឆ្នោតខាងមុខនេះ

វ៉ាស៊ីងតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកជឿជាក់ថាការដោះស្រាយវិបត្តិកូវីដ១៩របស់ចិនគឺជាភស្តុតាំងបង្ហាញយ៉ាងច្បាស់ថាទីក្រុងប៉េកាំ “នឹងធ្វើអ្វីគ្រប់បែបយ៉ាង” ដើម្បីឲ្យលោកចាញ់ការបោះឆ្នោតជាថ្មីនៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

 
លោក ដូណាល់ ត្រាំ និយាយថា ចិនចង់ឃើញលោកចាញ់ការបោះឆ្នោតខាងមុខនេះ
លោក ដូណាល់ ត្រាំ និយាយថា ចិនចង់ឃើញលោកចាញ់ការបោះឆ្នោតខាងមុខនេះ
លោក ដូណាល់ ត្រាំ និយាយថា ចិនចង់ឃើញលោកចាញ់ការបោះឆ្នោតខាងមុខនេះ
លោក ដូណាល់ ត្រាំ និយាយថា ចិនចង់ឃើញលោកចាញ់ការបោះឆ្នោតខាងមុខនេះ

 

ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ និយាយយ៉ាងតឹងតែងចំពោះចិន ហើយថាលោកនឹងស្វះស្វែងជម្រើសផ្សេងៗសម្រាប់លទ្ធផលទៅលើចិនចំពោះរឿងវីរុសកូរ៉ូណា។ លោកបានសង្កត់ថា លោកអាចធ្វើអ្វីៗច្រើនជាងនេះ។

លោក ត្រាំ បានបន្ទោលចិនលើវបត្តិនៃការរាតត្បាតជាសកលដោយសារវីរុសកូវីដ១៩ ដែលបានធ្វើឲ្យពលរដ្ឋអាមេរិកប្រមាណ ៦ពាន់នាក់ស្លាប់ និងរុញច្រានឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យប៉ះពាល់ដល់ក្តីសង្ឈឹមរបស់លោកចំពោះអាណត្តិជាប្រធានាធិបតីរយៈពេល៤ឆ្នាំទៅមុខទៀត។

ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រងការចោទប្រកាន់ជាញឹកញាប់ថា មិនបានចាត់វិធានការឲ្យទាន់ពេលវេលាភ្លាមៗ ដើម្បីត្រៀមលក្ខណៈសម្រាប់សហរដ្ឋអាមេរិកទប់ទល់ការរីករាលដាលនៃវីរុសនេះ បាននិយាយថា លោកជឿជាក់ថា ចិនគួរតែមានសកម្មភាពលឿនជាងនេះ ឲ្យពិភពលោកបានដឹងអំពីវីរុសកូរ៉ូណា។

លោក ត្រាំ និយាយថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីឱ្យលោកចាញ់ការបោះឆ្នោតខាងមុខ ដោយលោកជឿជាក់ថា ទីក្រុងប៉េកាំងចង់ឲ្យគូប្រជែងរបស់លោកគឺ លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតខាងមុខនេះ ដើម្បីបន្ធូរបន្ថយសម្ពាធដែលលោក ដូណាល់​ត្រាំ បានដាក់លើប្រទេសចិនទាក់ទិនពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត។

លោកបានបន្តថា មន្រ្តីរបស់ចិនតែងតែប្រើប្រាស់ទំនាក់ទំនងសាធារណៈដើម្បីបង្ហាញថាខ្លួនជាភាគីល្អ៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា