អីយ៉ាស្ងាត់ៗ តារាស្រីសំលេងធ្ងន់ សុវត្ថិឌី ធារីកា ជិតចូលរោងជ័យហើយ

អបអរសាទរកេ្មងតូចសំឡេងធ្ងន់ ច្រៀងបានគ្រប់ទម្រង់ កញ្ញាសុវត្ថិឌី ធារីកា ជិតមានដំណឹងល្អហើយនៅក្នុងខែនេះ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីតារាចម្រៀង សាម ផានិតកាលពីពេលថ្មីៗនេះ ដែលបានបង្ហោះសំណេរក្នុងបណ្តាញសង្គមដោយភ្ជាប់ជាមួយនឹងរូបថតកញ្ញា បានឲ្យដឹងថាកញ្ញានឹងចូលរោងជ័យនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤នេះ។

 
អីយ៉ាស្ងាត់ៗ តារាស្រីសំលេងធ្ងន់ សុវត្ថិឌី ធារីកា ជិតចូលរោងជ័យហើយ

គួររម្លឹកថា កញ្ញាសុវត្ថិឌី ធារីកា បានបាត់បង់អ្នកមានគុណទាំងពីរនាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយនៅពាក់កណ្តាលឆ្នាំ២០២២ ដែលធ្វើឲ្យកញ្ញាមានទុក្ខជាទំងន់បាត់បង់ភាពកក់ក្តៅអស់រយ:ពេលជាច្រើនឆ្នាំណាស់មកហើយ។ បន្ទាប់ពីអ្នកមានគុណបានចែកឋានកញ្ញាបានដើរតួនាទីជាម្តាយផង ជាឪពុកផង និងជាបងស្រីផង ដើម្បីខិតខំមើលថែប្អូនឲ្យទទួលបានភាពកក់ក្ដៅ។

សូមជម្រាបថា នៅក្នុងឆ្នាំថ្មី ២០២៤នេះ កញ្ញានឹងទទួលបានភាពកក់ក្តៅសារជាថ្មីម្តងទៀតជាមួយនឹងគូស្នេហ៍ដែលជិតចូលរោងការនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ យើងនៅមិនទាន់ដឹងថា តើកូនកំលោះជានរណា? ជាអ្នកសិល្ប: ឬមិនមែន?