ក្រសួងធនធានទឹក និងឧតុនិយម! ជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៤-៣០ ខែមីនា ឆ្នាំ២០២១
នៅថ្ងៃនេះក្រសួងធនធានទឹកបានសេចក្តីប្រកាសជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា:
-ថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក នឹងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។
-នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាលខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ មានភ្លៀងផ្គរ រន្ធះពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមាននៅថ្ងៃទី២៤ខែមីនា៕
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម