[វីដេអូ] Ep.៩ ប្រធានបទ៖ ភាពខុសគ្នានៃជំងឺអូទីហ្សឹម និងដោនស៊ីនដ្រូម
ជំងឺដោនស៊ីនដ្រូម ជាជំងឺខូចសេនេទិច រីឯជំងឺអូទីហ្សឹម គឺជាជំងឺម្យ៉ាងដែលកើតជាភាពមិនធម្មតាទៅលើទារកដែលការឆ្លើយតបរបស់គាត់ទៅនឹងសង្គមតាមរយៈការខូចខាតសរសៃប៉ុន្តែគាត់មិនមានការខូចក្រូម៉ូសូមនោះទេ។ ជំងឺអូនទីហ្សីមនេះ គឺមិនអាចមានវិធីសាស្រ្តណាអាចធ្វើរោគវិនិច្ឆ័យបានអំឡុងពេលមានទម្ងន់បាននោះទេ។ ផ្ទុយទៅវិញដោនស៊ីនដ្រូម យើងអាចបូមឈាមម្ដាយយកទៅធ្វើតេស្តដែលអាចធ្វើបានចាប់ពីទារកមានអាយុចាប់ពី៩សប្តាហ៍។
កត្តាជះឥទ្ធិពលដោនស៊ីនដ្រូម
ទារកដែលកើតជំងឺដោនស៊ីនដ្រូម គឺអាចមានការបាត់បង់នូវអវៈយវៈណាមួយនៃរាងកាយ ឬប្រសិនបើកើតមកហើយ អាចធ្វើឱ្យប៉ះពាល់អាយុជីវិតនៅថ្ងៃណាមួយ។ ឳពុកម្ដាយអាចមានសិទ្ធិសម្រេចនៅក្នុងការបញ្ចប់គភ៌ ព្រោះថាប្រសិនបើគាត់ព្រមបន្តគភ៌របស់គាត់នោះ នឹងត្រូវទទួលស្គាល់ពីរាងកាយមិនប្រក្រតីរបស់ទារកក្រោយពេលសម្រាលរួច។
ការព្យាបាល
ចំពោះជំងឺដោនស៊ីនដ្រោម គឺមិនអាចមានការព្យាបាលបានទេ ព្រោះជំងឺនេះបានមានការខូចក្រូម៉ូសូមទៅហើយ។ ចំណែកឯជំងឺអូទីហ្សឹមវិញគឺមិនមានការព្យាបាល ឬលេបថ្នាំបាននោះទេ ប៉ុន្តែមាតាបិតាអាចយកបុត្រទៅធ្វើការហ្វឹកហាត់សម្របសម្រួលខ្លួនគាត់ក្នុងការរស់នៅក្នុងសង្គម។
ជាចុងក្រោយដើម្បីជៀសវាងបញ្ហាទាំងពីរនេះ មាតាបិតាគួរមានការថែរក្សាសុខភាពឱ្យបានល្អព្រមទាំងធ្វើការហាត់ប្រាណឱ្យបានទៀងទាត់។ ជៀសវាងការទៅកន្លែងណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូចជា កន្លែងលាបពណ៌សក់ កន្លែងបាញ់ថ្នាំសម្លាប់សត្វល្អិត ព្រោះកន្លែងទាំងនេះអាចធ្វើឱ្យមានការប៉ះពាល់ដល់ក្រូម៉ូសូម៕