ឥណ្ឌូនេស៊ីហាមឃាត់ការប្រារព្ធពិធីប្រពៃណីរ៉ាម៉ាដានដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩

ទីក្រុងចាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសកាលពីថ្ងៃអង្គារនេះថា ឥណ្ឌូនេស៊ីនឹងផ្អាកពិធីបុណ្យប្រពៃណីជាតិមួយដែលប្រជាជានតែងតែប្រារព្ធឡើងនៅក្នុងទីក្រុងនាចុងខែឧសភារបស់សាសនាម៉ូស្លីម ដើម្បីទប់ការរីករាលដាលវីរុសកូវីដ១៩។ នេះបើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ។

 
ឥណ្ឌូនេស៊ីហាមឃាត់ការប្រារព្ធពិធីប្រពៃណីរ៉ាម៉ាដានដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩

ករណីស្លាប់ចំនួន ៥៩០នាក់ នៅឥណ្ឌូនេស៊ីគឺជាករណីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើតបន្ទាប់ពីប្រទេសចិន។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញបានព្រមានថា ការបណ្តោយឲ្យមនុស្សរាប់លាននាក់នៅក្នុងប្រទេសដែលមានប្រជាជនកាន់សាសនាម៉ូស្លីមច្រើនបំផុតក្នុងពិភពលោកធ្វើដំណើរទៅស្រុកកំណើតវិញបន្ទាប់ពីធ្វើពិធីបុណ្យរ៉ាម៉ាដានហើយអាចនឹងឆ្លងរាលដាលវីរុសកូរ៉ូណាយ៉ាងឆាប់រហ័សបំផុត។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo សម្រេចហាមឃាត់ការប្រារព្ធពិធីសាសនាមួយនេះ ដោយដាក់កម្រិតការធ្វើដំណើររបស់ប្រជាជនឥណ្ឌូនេស៊ី៕

 

ប្រភព៖ CNA  ប្រែសម្រួល៖ ភារិទ្ធ