ក្រសួងសុខាភិបាលបានដំណើរការវេបសាយ ប្រាប់ព័ត៌មានអំពីជំងឺកូវីដ១៩

ភ្នំពេញ៖បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយពិតជាមានភាពសំបូរបែបណាស់ អ្នកអាចទទួលបានព័ត៌មានបានគ្រប់បណ្តាញមានដូចជា បណ្តាញសង្គម វេបសាយ និងសារព័ត៌មាននានា។ប៉ុន្តែដើម្បីតាមដានថាព័ត៌នោះពិត ឬអត់អ្នកត្រូវដឹងពីប្រភពអោយបានច្បាស់។

 
ក្រសួងសុខាភិបាលបានដំណើរការវេបសាយ ប្រាប់ព័ត៌មានអំពីជំងឺកូវីដ១៩
ក្រសួងសុខាភិបាល

 

ផ្អែកតាមព័ត៌មានដែលទទួលបានគឺថា៖អង្គការអ៊ីនស្តេត (InSTEED)បាន​ធ្វើ​ការ​ជា​មួយ​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចងក្រងនូវគេហទំព័រ​មួយ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួលក្នុង​ការ​តាម​ដាន​ព័ត៌មាន​​គួរឲ្យទុកចិត្តទាក់ទងនឹងជំងឺ​កូវីដ១៩(corvin-19)នៅកម្ពុជា។ដើម្បី​តាម​ដាន​សូម​ចុះ​នៅ​ទី​នេះ https://covid19-map.cdcmoh.gov.kh/ 

 

គេហទំព័រ​នេះ បានបង្ហាញព័ត៌មាន​លម្អិត​អំពីជំងឺកូវីដ១៩ នៅកម្ពុជាដែល​រួម​មាន​ប្រាប់អំពីចំនួនករណីឆ្លងជំងឺ COVID-19សរុប មាន​បង្ហាញ​អំពី​ករណី​ឆ្លង​នៅ​តាម​រាជធានី/ខេត្តនានា មាន​បង្ហាញ​ជា​ផែនទី​នៃ​ការ​រាតត្បាតកូវីដ​នៅ​កម្ពុជា និង​វីដេអូ​ចំណេះ​ដឹង​អំពីកូវីដ​១៩ ជា​ដើម។ 

យោងតាម​គេហទំព័រខាងលើគិត​ត្រឹមថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ ២០២០ ចំនួន​អ្នក​កើត​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​មាន​ចំនួន ១០៩​នាក់ (ថ្មី ២នាក់) អ្នក​ជា​សះស្បើយ ២៣នាក់ អ្នក​ស្លាប់ គ្មាន៕

 

ដោយ៖ ជា បញ្ញា