[COVID-19] កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២នាក់ សរុបកើនឡើង១០៩ករណី និងជាសរុប២៣ករណីថ្ងៃទី៣១ មីនា ២០២០

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១០៩នាក់ និងជាសះស្បើយសរុប ២៣នាក់។

 
[COVID-19] កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២នាក់ សរុបកើនឡើង១០៩ករណី និងជាសរុប២៣ករណីថ្ងៃទី៣១ មីនា ២០២០

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី៣១ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១០៩នាក់ និងជាសះស្បើយសរុប ២៣នាក់។

ករណីឆ្លង២ថ្មីនេះ កើតលើស្រ្តីជនជាតិខ្មែរវ័យ៣៩ឆ្នាំ​ និងកូនប្រុសអាយុ១២ឆ្នាំនៅខេត្តសៀមរាប។ ស្រ្តីរូបនេះជាភរិយាបុរសអាយុ៤០ឆ្នាំ ដែលមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនោះជាអ្នកវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី។

គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី៣១ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១០៩នាក់ ដោយក្នុងនោះស្រី ៣០នាក់ និងប្រុស ៧៩នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន២៣នាក់ ក្នុងនោះមានជនជាតិខ្មែរ១៨នាក់ និងជនបរទេស៥នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៨៦នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

ដោយ៖ ចាប មិថុនា