សូមបងប្អូនប្រជាពលរដ្ឋ យោគយល់អធ្យាស្រ័យ និងអត់ធ្មត់ នៅរាជធានីភ្នំពេញនឹងទទួលបានវ៉ាក់សាំងកូវីដ១៩គ្រប់ៗគ្នា យ៉ាងយូរបំផុតអំឡុងខែមិថុនា ២០២១ខាងមុខនេះ
សេចក្ដីជូនដំណឹង ស្ដីពីការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល ក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីទាំងអស់ នៅរាជធានីភ្នំពេញនឹងទទួលបានវ៉ាក់សាំងកូវីដ១៩គ្រប់ៗគ្នា យ៉ាងយូរបំផុតអំឡុងខែមិថុនា ២០២១ សូមរង់ចាំទទួលវ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ចៀងវាងការចាញ់កលទៅទិញលិខិតអញ្ជើញ ឬទៅដណ្ដើមវ៉ាក់សាំងតាមការញុះញង់អគតិរបស់ក្រុមជនឱកាសនិយម ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់ និងទទួលវ៉ាក់សាំងប្រកបដោយសុវត្ថិភាព៕
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ