សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល
នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ដែលនឹងកើតឡើងចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ទៅលើជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្តប់បក់មកលើប្រទេសកម្ពុជា។ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ នឺងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
ស្ថានភាពបែបនេះធ្វើឲ្យតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកើតមាន ជាពិសេសបណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម:
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម