កម្ពុជានឹងទទួលនូវបណ្តាលឥទ្ធិពលជ្រលងនៃព្យុះ KOMPASU 2118 មូសុងនិរតីខ្លាំង និងទ្រនុងសម្ពាធខ្ពស់ចិនក្នុងសប្តាហ៍ខាងមុខនេះ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៣-១៩ ខែតុលា ឆ្នាំ២០២១ ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៣-១៩ ខែតុលា ឆ្នាំ២០២១ ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនិងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាមនិងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។ ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជណាចក្រកម្ពុជានឹងទទួលនូវបណ្តាលឥទ្ធិពលមាន៖
-នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
-នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលសិ្ថតក្នុងសមុទ្រចិនខាងត្បូង។
-នៅថ្ងៃទី១៨-១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននិងរំកិលចុះមកក្រោមមកដល់ភាគខាងជើងនៃព្រះរាជណាចក្រកម្ពុជាយើង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមទៅលើខេត្ត រាជធានីមួយចំនួន។
អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម