កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម រស់ វណ្ណា និងឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយក លោក-លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ដ្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានដឹកជញ្ជួនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

 
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្តមរដ្ឋលេខាធិការ  បានស្នើដល់សមាជិកអង្គប្រជុំ និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់យោបល់ និងធាតុចូលឱ្យបានផុលផុស ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងាររៀបចំសេចក្តីព្រាងប្រកាស ធ្វើការពន្លឿននូវការរៀបចំសេចក្ដីព្រាងប្រកាសនេះឱ្យបានលឿន សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន