[វីដេអូ] Ep.07 ប្រធានបទ៖​ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2

 
[វីដេអូ] Ep.07 ប្រធានបទ៖​ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2
[វីដេអូ] Ep.07 ប្រធានបទ៖​ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2
[វីដេអូ] Ep.07 ប្រធានបទ៖​ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2

សំនួរទី1: តើអ្នកជំងឺទឹកនោមផ្អែមភាគច្រើនជួបប្រទះបញ្ហាអ្វីខ្លះ?

ចម្លើយ: ចំពោះអ្នកជំងឺទឹកនោមផ្អែមអាចជួបប្រទះបញ្ហាដូចជា​ សរសៃឈាមបេះដូង គាំងបេះដូង ស្ទះសរសៃឈាមបេះដូង អាចស្លាប់មួយជំហាងខ្លួន និងអាចដាច់សរសៃឈាមខួរក្បាលផងដែរនោះគឺអាត្រាកើតឡើងច្រើនជាងគេ។ ការខូចតម្រងនោម ស្ពឹកដៃ ស្ពឹកជើង អាចរហូតមានដំបៅអវ:យវ:ជាដើម ផលវិបាកមួយទៀតដែរគាត់មិនសូវយកចិត្តទុកដាក់ហើយប្រសិនជាមានបញ្ហានោះគឺជាបញ្ហាធំធេងសំរាប់គាត់ហើយបញ្ហានោះគឺ ភ្នែកការខូចបាតភ្នែកអាចឈានដល់ការពិការភ្នែកផងដែរ។​

សំនួរទី2:​ តើអ្នកជំងឺទឹកនោមផ្អែមអាចពិសារអាហារពេលយប់បានដែរឬទេ?

ចម្លើយ:​ ចំពោះអ្នកជំងឺទឹកនោមផ្អែមគឺហូបបានប៉ុន្តែកុំឲ្យញឹកញាប់ពេក មួយទៀតគឺយើងត្រូវមានរបបអាហារត្រឹមត្រូវ បើអាចបានគួរកុំហូបអាហារនៅពេលយប់ជ្រៅពេក។

សំនួរទី3: ការហូបបាយមិនឡើងទំងន់សោះ តើអាចប្រឈមដល់ការកើតជំងឺទឹកនោមផ្អែមដែរឬទេ?

ចម្លើយ:​ សំរាប់ជំងឺនេះដែរក៏អាចកើតទៅលើមនុស្សស្គមបានដែរ (ដោយសារតំណរពូជ) និងទី2 ដោយសារនៅពេលម្តាយពរពោះគឺគាត់ហូបមិនបានគ្រប់គ្រាន់នៅពេលដែលកូនកើតមកក៏អាចជួបបញ្ហាជំងឺទឹកនោមផ្អែមនេះដែរ។

សំនួរទី4: តើអ្នកជំងឺគួរជៀសវាងអាហារប្រភេទណាខ្លះ?

ចម្លើយ: សំរាប់អាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាងមានច្រើនយ៉ាងដូចជា: អាហារដែលមានជាតិស្ករខ្ពស់ (បានដំណើប អាហារដែលធ្វើពីម្សៅ

នំធុង) បើជាភេសជ្ជ:វិញ (កូកា កូឡា តែប្រសិនជាចង់ពិសារអាចពិសារបានកន្លះកំប៉ុង) ទាក់ទងនិងផ្លែឈើ (ធូរេន ខ្នុរក៏មានជាតិស្ករខ្ពស់ៗដែរ បើចង់ពិសារអាចពិសារ 1គ្រាប់អីបាន) អាហារដែលសំបូរជាតិប័រ។ ជៀសវាងចំពោះសាច់ជាប់ខ្លាញ់ អាចយកខ្លាញ់ចេញ ឬក៏សាច់ជាប់ស្បែកគឺត្រូវយកស្បែកចេញ។

សំនួរទី5: អ្នកជំងឺទឹកនោមផ្អែមមានការដួលនៅពេលទៅមន្ទីរពេទ្យលោកគ្រូពេទ្យបានប្រាប់ថាដេរមិនកើត តើពិតដែរឬទេ?

ចម្លើយ: ទាក់ទងនិងរបួសគឺមុននិងនិងដេរផ្ជិតគួរលាងសម្អាតជាមួយអាល់កុល សម្លាប់មេរោគឲ្យបានស្អាតសិន។​​ ចំពោះថ្នាំដែរគាត់ត្រូវលេបនោះគឺត្រូវលេបឲ្យបានទៀងទាត់ ឬក៏មកពិភាក្សាជាមួយគ្រូពេទ្យគឺជាការល្អ។

សំនួរទី6: តើជំងឺទឹកនោមផ្អែមអាចកើតលើកុមារដែរឬទេ?

ចម្លើយ: សំរាប់កុមារក៏អាចកើតដែរប៉ុន្តែកើតទៅលើប្រភេទ1 ហើយក៏មិនកើតមានច្រើនដែរគិតត្រឹម 5%តែប៉ុណ្ណោះ។ សំរាប់ប្រភេទ1 នេះត្រូវចាក់ថ្នាំអាំងស៊ី

លីនជាប្រចាំដែលខុសពីប្រភេទ2 ដែលគាត់ត្រូវលេបថ្នាំជាប្រចាំវិញ រោគសញ្ញាវិញមានដូចជា ស្រក់ទំងន់នៅរយ:ពេលខ្លី (1-2សបា្តហ៍ ពី10-15គីឡូ) ផឹកទឹកច្រើន ហូបអាហារក៏ច្រើនតែគ្មានកម្លាំងទេ៕

សូមទស្សនាវីដេអូខាងក្រោម: