ពិតជាស្រស់សោភាណាស់ ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតមួយនេះ

អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា បានធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា បន្ទាប់ពីឃើញព្រះនាងតូច គ្រងឈុតទង់ជាតិខ្មែរយ៉ាងស្រស់ស្អាត។

 
ពិតជាស្រស់សោភាណាស់ ព្រះនាងតូច នរោត្តម ជេនណា  គ្រងឈុតមួយនេះ

នាពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពជាច្រើនសម្លឹ្កកនៅលើគណនីហ្វេសប៊ុក ដោយការគ្រងឈុតទង់ជាតិខ្មែរ  ជាទម្រង់បុរាណលាយសម័យ យ៉ាងស្រស់សោភា ។
ជាមួយគ្នានេះ ព្រះនាងតូច ក៏បានឲ្យដឹងថា នេះគឹជាឈុតសម្លៀកបំពាក់ច្នៃថ្មីយ៉ាងពិសេស ដែលអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតហើយក៏ជាសម្លៀកបំពាក់ទម្រង់បុរាណលាយសម័យ ដែលមានការំលេចនូវតង់ជាតិខ្មែរផងដែរ។

 


ព្រះនាងតូច ក៏បានបន្ថែមទៀតថាព្រះនាងតូចពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ ពូជពង្សវង្សអ្នកសាងអង្គរនិងជាប្រទេសដែលមានវប្បធម៌អរិយធម៌ចំណាស់មួយនៅលើពីភពលោក៕

 

សូមចុច join link Telegram https://t.me/cngtvcambodia