ជ្រេតែអាយុទេ តែបើមើលសម្រស់តារាសម្តែង អ៊ីង អ៊ីង វិញកាន់តែស្រស់ស្អាតដូចតុក្កតា
និយាយទៅដល់តារាសម្តែង និងតារាមូដែលស្រុកខ្មែរគឺអ្នកនាង អ៊ីង អ៊ីង បើទោះបីជាឃ្លាតឆ្ងាយពីវង្វង់សិល្បៈយូរក្តី ប៉ុន្តែនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដដែល ដោយក្នុងនោះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ធ្លាប់បានស្គាល់យ៉ាងច្បាស់ថា អ្នកនាងជាតួស្រីក្នុងបទចម្រៀង «២នាក់បានហើយ» ដែលធ្លាប់មានការគាំទ្រយ៉ាងច្រើន បើទោះជាបទចម្រៀងនេះ កន្លងទៅច្រើនឆ្នាំក្តី។

បើក្រឡេកទៅមើលសម្រស់តារាស្រីរូបនេះមើលសឹងតែមិនស្គាល់ បើប្រៀបធៀបសម្រស់ក្នុងវីដេអូចម្រៀងនោះ និងសម្រស់បច្ចុប្បន្ន ស្ទើរតែខ្លាចជាមនុស្ស២នាក់ផ្សេងគ្នាទៅហើយ។
ជាមួយគ្នានេះផងដែរ អ្នកនាងក៏ធ្លាប់បានបង្ហើបថា អ្នកនាងមានស្វាមីរួចហើយ ហើយអ្វីដែលធ្វើឲ្យ បណ្តាអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើលនោះ អ្នកនាងមិនត្រឹមតែមិនប្រែប្រួលសម្រស់ឡើយ សូម្បីតែអាយុវិញក៏កាន់តែច្រើន ដោយបង្ហើបថាខ្លួនមានអាយុក្បែរ ៣០ឆ្នាំ ហើយ ប៉ុន្តែសម្រស់វិញឡើងក្មេងជាងវ័យ ហើយកាន់តែស្រស់ស្អាត រលោងដូចកូនតុក្កតា ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
សូមចុច join link Telegram https://t.me/cngtvcambodia