ប្រធានបទ ៖ វិធីសាស្ត្រទាំងនេះធ្វើឲ្យគុណភាពសំឡេង AirPods Pro កាន់តែប្រសើរ
AirPods Pro គឺជាកាសស្តាប់ត្រចៀកឥតខ្សែដែលគួរឱ្យទុកចិត្ត ជាពិសេសសម្រាប់ប្រេនឧបករណ៍ Apple ។ វាផ្ទុកទៅដោយលក្ខណៈពិសេសជាច្រើន រួមមានទាំងការលុបចោលសំលេងរំខាន ការបែងចែកសំលេងបានច្បាស់ការគ្រប់គ្រងការប៉ះ និងមុខងារជាច្រើនទៀត។ បើទោះជាការិះគន់ត្អូញត្អែរពីអ្នកប្រើប្រាស់នៅកាសជំនាន់មុនក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែបន្តកែប្រែនៅបញ្ហាទាំងនោះឲ្យមានភាពប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ដំណឹងល្អគឺថា មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដោយខ្លួនឯងដើម្បីកែសម្រួលគុណភាពសំឡេងនៅលើ AirPods កាន់តែប្រសើរឡើង។
សូមជម្រាបថា ដើម្បីកែសម្រួលសំឡេងនេះបាន លុះត្រាតែ AirPods Pro របស់អ្នកដំណើរការលើកំណែកម្មវិធីបង្កប់ចុងក្រោយបំផុត។
ដំបូងសូមចូលទៅកាន់កម្មវិធី Settings ហើយបើកការកំណត់ Bluetooth សម្រាប់ AirPods Pro ។ នៅក្នុងផ្នែក About សូមពិនិត្យមើលលេខនៅក្បែរ Version។ កម្មវិធីបង្កប់បច្ចុប្បន្នភាពសម្រាប់ AirPods Pro គឺ " 5E135 " ។ ប្រសិនបើឧបករណ៍របស់អ្នកមានកំណែនេះរួចហើយ សូមបន្តជាមួយវិធីសាស្ត្រខាងក្រោម៖
- ធ្វើតេស្តដោយការស្តាប់នឹងត្រចៀក ៖
- ដំបូងសូមប្រាកដកាសដែលអ្នកស្តាប់ចូលណែននឹងត្រចៀក
- សូមពាក់កាស AirPods Pro នឹងត្រចៀកទាំងសងខាង ហើយ connect ទៅទូរស័ព្ទ iPhone
- សូមចូលទៅកាន់ Settings ហើយចុចលើឈ្មោះ AirPods ហើយអាចបង្ហាញនៅផ្នែកខាងលើខាងក្រោមឈ្មោះរបស់អ្នក
- សូមជ្រើសរើស Ear Tip Fit Test ហើយចុចយកពាក្យ Continue
- សូមចុចប៊ូតុង play នៅខាងក្រោម ដើម្បីពិនិត្យមើលគុណភាពសំឡេងហើយនឹង លុបចោលសំ
លេងរំខាន
- បន្ទាប់ពីចប់រួចរាល់ហើយ វានឹងលោតសារឲ្យអ្នកដឹងថាតើអ្នកចង់ប្តូរសម្លេងឬក៏អត់?
2. សាកល្បងជាមួយរបៀបសំឡេងផ្សេងគ្នា
ប្រើឧបករណ៍វាស់សម្លេងក្នុងកម្មវិធី ៖
- ដំបូងសូមអូសចុះក្រោមពីជ្រុងខាងស្តាំនៃអេក្រង់ ដើម្បីបើក Control Center
- រួចប៉ះនិងសង្កត់ រំកិលកម្រិតសំឡេង
- បន្ទាប់មកពិនិត្យមើលថាតើ Spatialize Stereo បើកហើយចុចម្តងទៀតដើម្បីបិទមុខងារនេះជាការស្រេច៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា