ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុកនឹងអនុញ្ញាតិឲ្យបុគ្គលិកធ្វើការពីផ្ទះរហូតដល់ចុងឆ្នាំនេះ
ក្រុមហ៊ុនហ្វេសប៊ុក អ៊ីន បានឲ្យដឹងថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតិឲ្យបុគ្គលិកធ្វើការពីចម្ងាយរហូតដល់ចុងឆ្នាំនេះ ខណៈការរាតត្បាតនៃវីរុសកូរ៉ូណាកំពុងបង្ខំឲ្យរដ្ឋាភិបាលបន្តវិធានការស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមអ្នកនាំពាក្យរបស់ហ្វេសប៊ុកបានឲ្យដឹងថា ក្រុមហ៊ុនបណ្តាណសង្គមយក្សមួយរបស់ខ្លួនរំពឹងថា ការិយាល័យភាគច្រើននឹងបន្តបិទទ្វាររហូតដល់ថ្ងៃទី៦ ខែកក្កដា។
វីរុសកូរ៉ូណា ដែលបានរាតត្បាតយ៉ាងរហ័ស ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងជាង ៣លាន៨សែននាក់ទូទាំងពិភពលោករហូតមកទល់បច្ចុប្បន្ននេះ បានបង្ខំឲ្យប្រទេសជាច្រើនបន្តវិធានការតឹងរឹងចំពោះការបិទប្រទេស និងបានផ្លាស់ប្តូររបៀបធ្វើការជាច្រើន ពោលគឺរបៀបរបបធ្វើការពីផ្ទះកំពុងកើនមានឡើងជាទម្លាប់ថ្មីមួយ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា