ការនាំចេញ នាំចូលរបស់ប្រទេសចិនកំពុងមានសន្ទុះឡើងយ៉ាងខ្លាំង
ប៉េកាំង៖ ការនាំចូលរបស់ចិនបានកើនឡើងក្នុងសន្ទុះលឿនបំផុតក្នុងខែកញ្ញាកន្លងទៅ ហើយការនាំចេញបានរឹតបន្តឹង និងបង្កើនចំណងដៃគូពាណិជ្ជកម្មកាន់តែច្រើន និងកាត់បន្ថយវិធានការរឹតបន្តឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះកាន់តែកើនឡើង។
ទិន្នន័យស្ថាប័នគយរបស់ចិនបានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ចិនក្នុងខែសីហាកើនឡើងដល់ទៅ៩.៩% បើធៀបទៅនឹងឆ្នាំមុន។ លទ្ធផលពាណិជ្ជកម្មបានឃើញថា អ្នកនាំចេញរបស់ចិនបានធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីរងការវាយប្រហារដោយវីរុសរាតត្បាត ដែលបង្កឲ្យមានបញ្ហាក្នុងការបញ្ជាទិញពីសំណាក់បរទេស។
ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមឡើងវិញ ក្រុមហ៊ុនចិនជាច្រើនកំពុងប្រញាប់ប្រញាល់ដណ្តើមយកទីផ្សារអន្តរជាតិ ខណៈដែលគូប្រជែងរបស់គេកំពុងដោះស្រាយបញ្ហាសមត្ថភាពក្នុងផលិតថយចុះ។ ចំណែកឯរោងចក្ររបស់ចិនក៏កាន់តែមានសកម្មភាពផងដែរ នៅពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិចាប់ផ្តើមឡើងវិញបន្តិចម្តងៗ។
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ