ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ។

 
ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា
ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា
ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា
ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា
ក្រសួងធនធានទឹក៖ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា

ក្រសួងបន្តថា ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជាវិសម្ពាធទាប (Tropical Depression) ឬជាព្យុះទី១៦ (Tropical Storm) ឈ្មោះ ណាងកា (NANGKA)។តាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី ១៥ ខែតុលា។​ បន្ទាប់ពីនោះក្នុងរង្វង់ថ្ងៃទី ១៦-១៧ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះសូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨-២០​ ខែតុលា ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម